មោទនភាព គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត លើឆាកអន្តរជាតិ!

លទ្ធផល ១៥ ឆ្នាំកន្លងរបស់គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាតទទួលបាន ពីសកម្មភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត ១០,០០០(មួយម៉ឺននាក់)បានមកទទួលសេវា និងបានព្យាបាលជា ធានាជូនមួយជីវិតពី គ្លីនិក តូច យ៉ាន ធ្វើឲ្យគ្លីនិកយើងខ្ញុំខិតខំបម្រើ និង ពង្រឹងគុណភាព ពង្រីកសាខាបាន៥ កន្លែង ដើម្បីសម្រួលដល់បងប្អូនចង់មកព្យាបាលនៅជិតផ្ទះលោកអ្នក មិនបាច់រង់ចាំយូរ ជៀសបានការកកស្ទះចរាចរណ៍ថែមទៀត។ ទន្ទឹមនឹងនេះ គ្លីនិករបស់យើងខ្ញុំបានទទួលការគាំទ្រពីមហាជន ប្រជាជនខ្មែរ រហូតល្បីរន្ទឺដល់បរទេសមានមកព្យាបាលនៅគ្លីនិកយើងខ្ញុំផងដែរ ។ 

គួរបញ្ជាក់ផងដែរថា គ្លីនិក តូច យ៉ាន រកបានមោទនភាពជូនជាតិ នៅលើឆាកអន្តរជាតិ៖
១ - នៅឆ្នាំ ២០១៦ ទទួលបានពានរង្វាន់ មាស (Gold Paris 2016 )នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីអង្គការវាយតម្លៃគុណភាពពិភពលោក WQC ។
២- នៅឆ្នាំ ២០១៧ ទទួលបាន ពានរង្វាន់មាស (The Each Of Europe Frankfurt 2017) ទ្វារកោងអន្តរជាតិ នៅទីក្រុង Frank Furt ប្រទេសអាល្លឺម៉ង់ ពីអង្គការវាយតន្លៃគុណភាពពិភពលោក WQC លើកទី២ លទ្ធផលល្អក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋរយៈពេល១៥ឆ្នាំកន្លងមក (២០០៣ -២០១៧) ។
៣- ទទួលបានការប្រោសប្រទានមេដាយកិត្តិយសថ្នាក់ធិបឌិន ពីសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០១៧ ។
៤- ទទួលបានព្រះរាជប្រកាសនីយបត្រ សម្រេចតែងតាំងលោកវេជ្ជបណ្ឌិត តូច យ៉ាន ឲ្យឡើងជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៧ ។

បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

ពាក្យទាក់ទង


មតិយោបល់