បុរសបែបនេះ...ដឹងតែសម្បូរនារីស្រលាញ់ពេញចិត្តហ្មង!

()
74
ដោយ : Clinic Community

បុរសមានមិនតិចនាក់នោះទេនៅលើផែនដីនេះ ប៉ុន្តែមិនមានច្រើននោះទេដែលមានគុណសម្បត្តិដូចនឹងអ្វីដែលមិត្តនារីភាគច្រើនរំពឹងចង់បាន...តើអ្នកដឹងទេថាតើមានអ្វីខ្លះ​ដែលជាមន្តស្នេហ៍ទាក់ចិត្តមិត្តនារី? តោះ! អានបន្តទៀត ដើម្បីសិក្សាពីលក្ខណៈសម្បត្តិ៥យ៉ាងដែលត្រូវបានចាត់ទុកថាជាចំណុចដែលស្រ្តីភាគច្រើនស្រលាញ់ពេញចិត្ត...
•គេជាមនុស្សស្មោះត្រង់ និងស្មោះស្ម័គ្រ ៖
មាននារីជាច្រើនបានធ្លាប់បានជួបប្រទះនឹងបុរសដែលបានក្លែងបន្លំជាសុភាពបុរស ដែលជាមេរៀនមួយធ្វើឲ្យនាងពិបាកទទួលយក និងជឿទុកចិត្តបុរសដែលនាងជួបក្រោយៗមកទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកធ្លាប់ជាមនុស្សប្រភេទនេះមែន ត្រូវឆាប់កែខ្លួន ហើយប្រាប់នាងដោយស្មោះថា អ្នកបានកែខ្លួនហើយ ហើយត្រូវចៀសវាងដាច់ខាតនូវការបង្កើតប្រវត្តិសាស្រ្តច្រំដែល ឬរំលឹកអំពីបទពិសោធន៍កន្លងមកជាមួយនឹងគូស្នេហ៍ចាស់។  
•គេជាមនុស្សដែលកំប្លែង ៖ នារីជាច្រើនចូលចិត្តបុរសដែលចេះនិយាយលាយឡំជាមួយនឹងពាក្យពេចន៍លេបខាយ និងកំប្លែងដែលអាចផ្តល់នូវភាពរីករាយក៏ដូចជាស្នាមញញឹមដល់រូបគេស្ទើរតែគ្រប់ពេលវេលា។ ហេតុនេះហើយ កុំធ្វើខ្លួនជាមនុស្សសោះកក្រោះ ដែលមិនចេះមាត់អីសោះ តែក៏កុំធ្វើជាមនុស្សដែលនិយាយច្រើនហួសដែរ។
•គេជាមនុស្សមានមហិច្ឆតា ៖ បុរសដែលមានមន្តស្នេហ៍ទាក់ទាញខ្លាំង ជាបុរសដែលមានគោលដៅ មានមហិច្ឆតា និងផែនការនៃជីវិតច្បាស់លាស់។ វាប្រៀបបាននឹងទំនុកចិត្តមួយដែលអាចឲ្យនារីមើលឃើញថា អ្នកជាមនុស្សគួរឲ្យពឹងពាក់បាន និងមានកម្លាំងចិត្តក្នុងការដើរលើផ្លូវដែលខ្លួនបានកំណត់ទុក។ នារីមិនចូលចិត្តបុរសដែលមួយថ្ងៃៗគិតតែពីអង្គុយសំកុក មិនដឹងថាអនាគតទៅ ខ្លួនធ្វើអ្វីនោះឡើយ។
•គេមានអនាម័យខ្លួនប្រាណល្អ ៖ ថ្វីត្បិតថារូបសម្បតិ្តមិនមែនជាចំណុចសំខាន់ចំពោះបុរសក៏ដោយ តែក៏អ្នកមិនអាចបណ្តោយខ្លួនឲ្យសាមញ្ញពេកនោះដែរ។ មិនចាំបាច់ដល់ថ្នាក់រៀបចំខ្លួនឲ្យដូចតារាល្បីអីនោះទេ គ្រាន់តែមានអនាម័យល្អជាប្រចាំ ដោយការប្រើប្រាស់សាប៊ូដុសខ្លួនដែលមានក្លិនតិចៗ ឬប្រើទឹកអប់ដែលមានក្លិនក្រអូបប្រហើរគួរឲ្យទាក់ទាញ ស្លៀកសំលៀកបំពាក់ដែលមានរបៀប (មិនឡូយឆាយពេក មិនចាស់គំរឹលពេក) រៀបម៉ូតសក់ឲ្យមានសណ្តាប់ធ្នាប់ សម្អាតក្រចកដៃក្រចកជើងជាដើម។  
•គេជាមនុស្សមើលទៅមានអំណាច និងចេះការពារ ៖ វាការជាការពិតដែលថានារីចូលចិត្តបង្ហាញភាពឯករាជ្យរបស់ខ្លួន ប៉ុន្តែពួកគេពិតជាចូលចិត្តបុរសដែលពោរពេញដោយអំណាច និងភាពជាម្ចាស់ការលើខ្លួនឯងដែលអាចធ្វើឲ្យគេអាចពឹងផ្អែកបាន។ ក្នុងកាលៈទេសៈដែលមានរឿងហេតុ ឬគ្រោះថ្នាក់អ្វីកើតឡើង ត្រូវចេះការពារនាង ធ្វើយ៉ាងណាបំបាត់នូវអារម្មណ៍តក់ស្លុត និងព្រួយបារម្ភពីក្នុងចិត្តរបស់នាងឲ្យបាន។ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧