ក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរ៉ឹង ចំពោះសេវាព្យាបាលជំងឺឯកជនដែលគ្មានការអនុញ្ញាតត្រឹមត្រូវ

()
1415
ដោយ : Clinic Community

ការផ្តល់សេវាសុខាភិបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងស្របច្បាប់ ពិតជារួមចំណែកយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន មិនថានៅក្នុងប្រទេសបែបណានោះទេ។ ផ្ទុយទៅវិញ ការផ្តល់នូវសេវាព្យាបាលជំងឺដែលមិនស្របច្បាប់ ឬមិនមានប្រសិទ្ធភាពមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ប្រជាជននោះទេ គឺប៉ះពាល់ដល់ទំនុកចិត្តលើវិស័យសុខាភិបាលនៅក្នុងប្រទេសតែម្តង ហើយក៏អាចជាហេតុបង្កឲ្យមានជាបញ្ហាផ្សេងៗជាបន្តបន្ទាប់។ យ៉ាងណាមិញ យើងក៏ឃើញថា ការផ្តល់សេវាព្យាបាលជំងឺនៅក្នុងប្រទេសយើងហាក់ដូចជាមានការរីកចម្រើន និងបង្កើនទំនុកចិត្តបានខ្ពស់ជាងមុនផងដែរ។

ជាក់ស្តែង សេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល គោរពជូនពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលជូនចំពោះលោក លោកស្រីគ្រប់ម្ចាស់សេវាព្យាបាលជំងឺឯកជនទាំងអស់ ស្តីអំពី«ការផាកពិន័យអន្តរការណ៍ជាប្រាក់ ចំពោះសេវាព្យាបាលជំងឺឯកជន» ចុះថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា រយៈកាលកន្លងមក ក្រសួងបានសង្កេតឃើញថា ម្ចាស់សេវាព្យាបាលជំងឺឯកជនមួយចំនួនធំ បានអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលហើយដោយបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែទន្ទឹមនឹងនេះ នៅមានម្ចាស់សេវាព្យាបាលជំងឺឯកជនមួយចំនួនតូចទៀត នៅតែបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមួយចំនួនទៀតបានសុំច្បាប់ហើយ តែហួសសុពលភាពដោយមិនព្រមមកសុពលភាពជាបន្តទៀត។

អាស្រ័យហេតុនេះ សូមលោក លោកស្រីទាំងអស់បន្តការអនុវត្តច្បាប់ និងគោរពតាមការណែនាំរបស់ក្រសួង ដោយរាល់ការបើក ឬបន្តការពិនិត្យ និងព្យាបាលជំងឺត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ 

ក្នុងករណីបំពាន ដោយមិនគោរពតាមការណែនាំ ម្ចាស់សេវាព្យាបាលជំងឺនោះនឹងត្រូវផាកពិន័យជាប្រាក់ទៅតាមប្រកាសរួមលេខ១៣៥៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយនឹងក្រសួងសុខាផិបាលស្តីពី«ការផ្តល់សេវាសាធារណៈ និងការផាកពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងសុខាភិបាល» ឬប្រឈមមុខទៅនឹងផ្លូវច្បាប់ដែលមានជាធរមាន។

គួរបញ្ជាក់ផងដែរថា សេចក្តីណែនាំនេះនឹងអនុវត្តចាប់ពី៣ខែ ក្រោយថ្ងៃជូនដំណឹងតទៅ…

ប្រភព ៖ មន្ទីរសុខាភិបាលខេត្តកំពង់ធំ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧