វិធីសាស្រ្តការពារពីជំងឺឫសដូងបាត

វិធីសាស្រ្តការពារពីជំងឺឫសដូងបាត ​(Prevention of Hemorrhoid)

1. កិច្ចការពារ ពីជំងឺឫសដូងបាត ត្រូវជៀសវាង ឬកាត់បន្ថយការងារណាអង្គុយច្រើន ដូចជាជាងដេរ ជាងអេឡិចត្រូនិច អ្នកបើកបរ អ្នកធ្វើការងារការិយាល័យជាដើម។ 

2. ត្រូវញ៉ាំអាហារឲ្យមានសម្លរទឹក មានបន្លែច្រើន ផ្លែឈើមានជាតិសសៃ ញ៉ាំទឹកឲ្យបានច្រើន២ឬ៣​លីត្រក្នុងមួយថ្ងៃ។

3. ជៀសវាងកុំញ៉ាំច្រើន ញ៉ាំសាច់ច្រើន ញ៉ាំផ្លែម្ទេសច្រើន កុំញ៉ាំផ្លែឈើលេបទាំងគ្រាប់ ព្រោះ
ក្រពះពោះវៀន មិនអាចរំលាយគ្រាប់ផ្លែឈើទាំងនោះបានទេ។

4. ជៀសវាងកុំពន្យាពេល ការបត់ជើងធំយូរម៉ោង ដែលនាំឲ្យលាមករឹងក្តៀន ពិបាកបត់ជើងធំ។ 

5. ជៀសវាងធ្វើការងារធ្ងន់ៗ លើកដាក់ លីសែង ឡើងដើមឈើ ឡើងដើមត្នោតជាដើម។ 

6. ជៀសវាងកុំរូមភេទតាមរន្ធគូថ (ទ្វាលាមក) (Anal Intercourse)
7. ជៀសវាងកុំប្រើប្រាសវត្ថុរឹង ទៅសម្អាតទ្វាលាមក ដូចជាស្មៅ ចំបើង មែកឈើ ស្លឹកឈើ 
 ក្រដាសជាដើម។

8. បើឪពុកមា្តយមានជំងឺឫសដូងបាត ត្រូវព្យាបាលឲ្យបានជាមុន ពេលបង្ករកំណើត វាអាចចម្លង ឲ្យកូនតាំងពីនៅក្នុងផ្ទៃ  ឲ្យកើតមានជំងឺឬសបាត ដោយស្វ័យប្រវត្តិន៏។ 

9. ត្រូវហាត់ប្រាណឲ្យបាន១ថ្ងៃ ១ឬ២ដងដើម្បីជៀសវាងកុំឲ្យលាមករឹង(ទល់លាមក)។ 

10. ជៀសវាងកុំឲ្យលាមករឹង ក្តៀន ឬរាគរូសយូរថ្ងៃពុំបានព្យាបាល។

11. ត្រូវមានបង្គន់អនាម័យ មានទឹកសំរាប់លាងសំអាត រាល់ពេលបត់ជើងម្តងៗ។
 

យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣​-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។


បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត


មតិយោបល់