សុខភាពមាត់ធ្មេញទូទៅ

សំណួរ: តើខ្ញុំធ្វើយ៉ាងណា ដើម្បីឲ្យសុខភាពមាត់ធ្មេញខ្ញុំបានល្អប្រសើរ?
ចម្លើយ: ត្រូវដុសសម្អាតធ្មេញរៀងរាល់ក្រោយញុំាអាហាររួចដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លរអររ៉ាយ ប្រើអំបោះទាក់តាមចន្លោះធ្មេញឲ្យបានញឹកញាប់។ កុំញុំាអាហារ ឬ ភេសជ្ជៈផ្អែមញឹកញាប់ពេក និងសូមមកជួបពេទ្យធ្មេញរៀងរាល់ ៦ខែម្តង។

សំណួរ: តើមានការណែនាំពីសុខភាពមាត់ធ្មេញ ពិសេសសម្រាប់ស្រ្តីឬទេ?
ចម្លើយ: បើអ្នកមានគម្រោងមានផ្ទៃពោះ ជាការចាំបាច់ត្រូវពិនិត្យសុខភាពទូទៅ និងសុខភាពមាត់ធេ្មញជាមុនសិន។ ម្តាយ និងទារកក្នុងផ្ទៃមានសុខភាពល្អ អាចការពារបាននូវជំងឺអញ្ចាញធ្មេញ ដែលជាជំងឺមួយអាចបណ្តាលឲ្យស្រ្តីសម្រាលកូនមុនកំណត់។ ក្នុងពេលមានផ្ទៃពោះ ស្រ្តីងាយទទួលរងជំងឺរលាកអញ្ចាញធ្មេញ ដូចនេះ ការការពារសុខភាពមាត់ធេ្មញល្អជាការងារសំខាន់។ ស្រ្តីគួរញុំាអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីនឌី និងផូសស្វរ។ គួរជៀសវាង ឬកាត់បន្ថយជាតិប្រៃ បញ្ឈប់ការជក់បារី សូមធ្វើលំហាត់ប្រាណអោយបានទៀងទាត់។

សំណួរ: តើរោគទឹកនោមផ្អែមទាក់ទងអ្វីខ្លះជាមួយសុខភាពមាត់ធ្មេញ?
ចម្លើយ: អ្នកមានជំងឺទឹកនោមផ្អែមងាយបណ្តាលឲ្យមានជំងឺអញ្ចាញធ្មេញ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពមាត់ធ្មេញ និងសុខភាពទូទៅរបស់យើង។ មនុស្សមានជំងឺទឹកនោមផ្អែម ងាយនឹងកើតជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចរារាំងកំរិតជាតិស្ករក្នុងឈាម ហើយអាចប៉ះពាល់ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់គេ។ ជាមួយគ្នានេះដែរ ការសិក្សាជាច្រើនបង្ហាញថា ជំងឺសរសៃឈាមបេះដូង និង ជំងឺដាច់សរសៃឈាមនាំអោយពិការ អវៈយវៈ អាចបណ្តាលពីមេរោគដែលបង្កជំងឺរលាកជុំវិញកោសិកាធ្មេញផងដែរ។

Dr_Sivkay_for web

Dr. Chao Sievkay – DDS, MSc

បកស្រាយដោយ ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ គាត់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែក Prosthodontics នឹងកំពុងបម្រើការងារនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដែលជាមន្ទីរពេទ្យទន្តសាស្រ្តមានគុណភាព និងស្តង់ដារខ្ពស់នៅកម្ពុជា

ពាក្យទាក់ទង


មតិយោបល់