មនុស្សភាគច្រើនគិតថាការពិបាកបន្ទោបង់ ឬទល់លាមកគឺបណ្ដាលមកពីបញ្ហាឫសដូងបាត ប៉ុន្តែតាមពិតទៅ.....

(9)
1432
ដោយ : Ekip Reception

មនុស្សភាគច្រើនគិតថាការពិបាកបន្ទោបង់ ឬទល់លាមកគឺបណ្ដាលមកពីបញ្ហាឫសដូងបាត ប៉ុន្តែតាមពិតទៅ.....
នេះគឺជាការយល់ច្រឡំដ៏ធំមួយដែលដក់ជាប់ក្នុងផ្នត់គំនិតប្រជាជនជាយូរមកហើយ។ អត្ថបទនេះនឹងពន្យល់បកស្រាយនូវការយល់ច្រឡំនេះ។​ បញ្ហាទល់លាមក ឫពិបាកបន្ទោបង់ជាបញ្ហាដែលកើតមានជាញឹកញាប់លើមនុស្សស្រីប្រុសគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។ 

ជំងឺឫសដូងបាតជាជំងឺនៃសរសៃឈាមបាត និងមិនបណ្ដាលឲ្យទល់លាមកឡើយ ប៉ុន្តែផ្ទុយទៅវិញការទល់លាមក ឫពិបាកបន្ទោបង់អាចបង្ករឲ្យមានជំងឺឫសដូងបាត។ រីឯរោគសញ្ញានៃជំងឺឫសដូងបាតមានដូចជា៖
 - ការលៀនធ្លាក់សរសៃឫសដូងតាមទ្វារលាមក
 - ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់
 - ការមានដុំពកឈឺនៅក្បែរទ្វារលាមក
(បើលោកអ្នកចង់យល់លម្អិតអំពីជំងឺឫសដូងបាត សូមចូលអានអត្ថបទមុន) ជំងឺឫសដូងបាត

ដូច្នេះតើការទល់លាមក ឬពិបាកបន្ទោបង់បណ្ដាលមកពីអ្វី?
ការទល់លាមកអាចបណ្ដាលមកពីមូលហេតុច្រើនដូចជា៖
1- ទាក់ទងនឹងរបបអាហារនិងសកម្មភាពប្រចាំថ្ងៃ៖ មិនសូវញ៉ាំបន្លែផ្លែឈើនិងទឹក នៅស្ងៀម (ដេកឫអង្គុយ) ច្រើនមិនសូវធ្វើសកម្មភាពដើរ
2- ការប្រើប្រាស់ថ្នាំមួយចំនួន
3- ដុំសាច់ ឬមហារីកពោះវៀនធំ ឬទ្វារលាមក
4- ពោះវៀនខ្សោយ
5- ការប្រែប្រួលអរម៉ូន ឬសារធាតុរ៉ែមួយចំនួននៅក្នុងឈាម និងជំងឺទឹកនោមផ្អែម
6- ស្ត្រីមានផ្ទៃពោះ មុន និងក្រោយសម្រាល
7- ជំងឺប្រព័ន្ធប្រសាទមួយចំនួន
8- ទ្វារលាមករួមតូច ។ល។

នៅមានមូលហេតុជាច្រើនផ្សេងទៀត។ ក្នុងចំនោមមូលហេតុដែលបានរៀបរាប់ខាងលើ បញ្ហាដុំសាច់ ឬមហារីកពោះវៀនធំ និងទ្វារលាមកជាជំងឺដែលកាចសាហាវ និងគ្រោះថ្នាក់ជាងគេដែលទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យ និងព្យាលបាលឲ្យបានឆាប់រួសរាន់។

រោគវិនិច្ឆ័យ៖
គឺសំដៅទៅលើរោគវិនិច្ឆ័យនៃមូលហេតុដែលធ្វើឲ្យទល់លាមក។ ការធ្វើរោគវិនិច្ឆ័យ គឺទទួលបានពីការសំយោគនៃ៖
1- ការសម្ភាសអ្នកជំងឺយ៉ាងល្អិតល្អន់
2- ការពិនិត្យឈាម (ក្នុងករណីសង្ស័យថាមានបញ្ហាអរម៉ូន ឬសារធាតុរ៉ែមួយចំនួនក្នុងឈាម)
3- ការឆ្លុះពោះវៀនធំ (ក្នុងករណីដែលសង្ស័យថាមានដុំសាច់ ឬមហារីកពោះវៀនធំ)
4- ការពិនិត្យបាត

ការព្យាបាល៖
គោលការណ៍នៃការព្យាបាល គឺខុសៗគ្នាអាស្រ័យទៅតាមមូលហេតុនៃការទល់លាមក។ ដូច្នេះការព្យាបាលនឹងទទួលបានប្រសិទ្ធភាពលុះត្រាតែការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវជាមុនសិន។ ពេលខ្លះភាពអៀនខ្មាស់ធ្វើឲ្យការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលមិនបានទាន់ពេលវេលា បណ្ដាលឲ្យជំងឺឈានដល់ដំណាក់កាលហួសពេល និងមិនអាចព្យាបាលជាសះស្បើយបាន។

សំរាប់ពត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕​ 

ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖​  017553317 / 070553317 / 066553317

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧