អត្ថបទ៣ ដែលមានចំនួនអ្នកអានច្រើនជាងគេក្នុងគេហទំព័រហេស៍ថាម ប្រចាំខែមករា

រយៈពេលមួយខែៗពិតជាដើរលឿនណាស់…ពេលវេលាចេះតែបន្តដំណើរទៅមុខ ហេលស៍ថាម ក៏នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការចេញផ្សាយនូវអត្ថបទសុខភាពដែលអាចទុកចិត្តបានជូនដល់ប្រិយមិត្តអ្នកអានរបស់ខ្លួន ដើម្បីទទួលជ្រាបជាព័ត៌មាន នឹងបង្កើនការប្រុងប្រយ័ត្ន ក៏ដូចជាបង្កើននូវចំណះដឹងមួយដែលមិនអាចកាត់ថ្លៃបាន។ ក្នុងនោះអត្ថបទទាក់់ទិននឹងជំងឺនៅតែទទួលបានការចូលអានច្រើន ស្របពេលដែលប្រធានបទ«សម្រកទម្ងន់» ក៏ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។ ក្នុងចំណោមអត្ថបទដែលបានចេញផ្សាយ យើងឃើញមានអត្ថបទ៣ដែលមានចំនួនអ្នកចូលអានច្រើនជាងគេ ក្នុងនោះរួមមាន៖

បាត់បង់ដៃស្តាំមួយនោះ…តែមិនបោះបង់ក្តីសង្ឃឹមក្នុងជីវិត 
«ចាំបានថា ពេលនោះ ខ្ញុំពិតជាចង់លាក់បាំងនូវរូបរាងរបស់ខ្ញុំណាស់…មិនចង់ឲ្យនរណាម្នាក់ឃើញវាឡើយ…ខ្ញុំបានផ្តាច់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងមនុស្សស្គាល់គ្នាមួយរយៈធំ ដោយប្តូរលេខទូរស័ព្ទ មិនឆ្លើយតបរាល់សំណួរ និងការសាកសួរសុខទុក្ខផ្សេងៗ…ពិតជាមិនចង់ឲ្យគេដឹងលឺពីខ្ញុំ មិនចង់ឲ្យគេខ្ញុំឃើញបែបនេះនោះទេ…តែពេលនេះ ក៏អាចធ្វើចិត្តបាន!!! ក៏អរគុណខ្លួនឯងមែនទែន…ដែលអាចរឹងមាំដល់ថ្ងៃនេះ…
រឹងមាំដោយរបៀបណា? (ប្រហែលជាមានអ្នកឆ្ងល់ច្រើន ព្រោះរាល់ពេលដែលគេឃើញខ្ញុំក្នុងសភាពបែបនេះ ម្នាក់ៗក៏ខ្លោចចិត្តរួចទៅហើយ ចុះទម្រាំខ្ញុំផ្ទាល់នោះ?) គ្រាន់តែគិតថា…»ជាអត្ថបទដែលបង្ហាញជូនអំពីអារម្មណ៍របស់អ្នកជំងឺមហារីកឆ្អឹង Ewing Sacroma ដែលត្រូវប្រឈមនឹងការពិតដែលពិបាកទទួលយកមួយ ហើយគេក៏អាចធ្វើបាន…


សាវតាជំងឺទឹកនោមផ្អែម និងកាលប្រវត្តិសំខាន់ៗ 
ជំងឺនីមួយៗសុទ្ធតែមានប្រវត្តិ ក៏ដូចជាដើមកំណើតរបស់វា ដែលភាគច្រើនត្រូវបានកត់ត្រា និងសិក្សារៀនសូត្រដោយអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទៅតាមឯកទេសរបស់ខ្លួន។ ក្នុងនោះផងដែរ ជំងឺទឹកនោមផ្អែមដែលមានកំណើតតាំងពី១៥០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងគម្ពីរបុរាណអេហ្សីប ដែលមានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក ដោយមិនទាន់មានអ្នកស្គាល់ជំងឺនេះគេហៅថាជាជំងឺអ្វីឡើយ។ លោក វេជ្ជបណ្ឌិត ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center  បានចែករំលែកអំពីចំណុចពិសេសៗនៃជំងឺមួយនេះ ដោយបង្ហាញអំពីដំណាក់កាលនៃការសិក្សាផ្សេងៗជុំវិញជំងឺនេះ ការស្រាវជ្រាវ និងរកឃើញឱសថសម្រាប់ព្យាបាល ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតដែលជាប់ពាក់ព័ន្ធផងដែរ។


រើសកន្លែងព្យាបាលមិនដូចរើសកន្លែងធ្វើការ ឬសិក្សាឡើយ ព្រោះវាពាក់ព័ន្ធនឹងជីវិត!!! 
ជាមួយនឹងបទពិសោធន៍ក្នុងការស្វែងរកសេវាព្យាបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ជំងឺលៀនទ្រនាប់ឆ្អឹងកង ឬឌីស ប៉ះជាមួយនឹងសរសៃជើងខាងស្ដាំ របស់ខ្លួន អស់រយៈពេលជាង១ឆ្នាំ អ្នកជំងឺម្នាក់បានចែករំលែកនូវរឿងរ៉ាវទាំងឡាយ រួមទាំងបទពិសោធន៍ឈឺចាប់ដោយការរស់នៅជាមួយនឹងជំងឺប្រចាំកាយដែលតែងតែបង្កការឈឺចាប់ជារឿយៗ និងរំខានដល់ការរស់នៅប្រចាំថ្ងៃ។ វាជាការពិតដែលពិបាកទទួលយកមួយ ដែលជំងឺមួយនេច្រើនតែងកើតនៅលើមនុស្សចាស់សោះ បែរជាកើតមានចំពោះគាត់ ហើយត្រូវមកទទួលរងការឈឺចាប់តាំងពីក្មេងយ៉ាងនេះទៅវិញ តែយ៉ាងណាមិញគាត់ក៏មិនបានបោះបង់ចោលខ្លួនឯងដែរ នឹងរិះរកគ្រប់មធ្យាបាយ ដើម្បីចៀសវាងការជិះលើរទេះរុញ ឬដេកលើគ្រែមួយកន្លែង។ 


©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 


មតិយោបល់