តួនាទីរបស់ក្រុមវីតាមីន B លើសុខភាពសក់

(3)
187
ដោយ : Healthtime Go Healthy

ក្រុមវីតាមីន B រួមមានវីតាមីន B1 (ធ្យ៉ាមីន) B2 (រីបូហ្វ្លាវីន) B3 (នីយ៉ាស៊ីន) B5 (អាស៊ីតប៉ង់តូតេនីក) B6(ពីរីអុកស៊ីន) B7 (ប៊ីយ៉ូទីន) B9 (ហ្វូឡាត) និងB12 (កូបាឡាមីន)។ ខ្លូនប្រាណយើងត្រូវផ្គត់ផ្គង់ដោយវីតាមីនចាំបាច់ទាំងនោះតាមរយៈចំណីអាហារដែលយើងបរិភោគចូល។ សារធាតុភាគច្រើនក្នុងអាហារសម្បូរដោយវីតាមីនទាំងនោះ។ វីតាមីនក្រុមនេះ ដើរតួសំខាន់ក្នុងការទ្រទ្រង់ដំណើរការលូតលាស់របស់កោសិកា និងចាំបាច់សម្រាប់មុខងារក្នុងខ្លួន។

ក្រុមវីតាមីនសំខាន់ក្នុងការបង្កើត ATPដែលជាថាមពលស្តុកទុកប្រើប្រាស់ក្នុងខ្លួន។ វីតាមីនក្រុមនេះក៏មានមុខងារចាំបាច់ក្នុងការរក្សាសុខភាពថ្លើម ក្រចក សក់និងស្បែក។ ក្រុមវីតាមីន B ដ(B6 B12ជាអាស៊ីតហ្វូលីក)ក៏ចូលរូមក្នុងការបង្កើតគ្រាប់ឈាមក្រហម។ ការបំពេញមុខងាររបស់ប្រព័ន្ធសរសៃប្រសាទដំណើរការនៃគំហើញ និងមេតាបូលីសសុទ្ធតែត្រូវការជាចំបាច់នូវវីតាមីន B។ សរុបមក វីតាមីនក្រុមនេះចូលរួមដំណើរការមុខងារធម្មតាក្នុងខ្លួន។ សុខភាពសក់អាស្រ័យលើបរិមាណវីតាមីន Bដែលផ្គត់ផ្គងក្នុងរបបអាហារប្រចាំថ្ងៃ។ សក់ក្រាស់រលើបរលោងពឹងផ្អែកលើការបរិភោគចូលវីតាមីន B ដែលមាននៅក្នុងអាហារ។ 

វីតាមីន B1៖
មាននាទីក្នុងមេតាបូលីសក្នុងខ្លួន និងចែកចាយភាគល្អិតនៃអាហារដែលស្រូបចូលទៅក្នុងខ្លួន។ កង្វះវីតាមីនB1ធ្វើឲ្យការចិញ្ចឹមហ្វូលីគុលសក់មិនបានគ្រប់គ្រាន់នាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់សក់។ ជាមួយនឹងការថយចុះនៃអត្រាលូតលាស់សក់អាចចាប់ផ្ដើមស្ដើងទៅៗរហូតដល់ទំពែក។ អាហារបំប៉នលើវីតាមីន B1 ជួយការពារមិនឲ្យសក់ជ្រុះដែលបណ្ដាលមកពីស្ត្រេស។  

វីតាមីន B2៖
ជួយបំលែងកាបូអ៊ីដ្រាតខ្សែវែងឲ្យទៅជាគ្លុយកូស។ ហ្វូលីគុលរបស់សក់ត្រូវការគ្លុយកូសដើម្បីលូតលាស់។ វីតាមីនB2 ក៏ត្រូវបានចាំបាច់សម្រាប់ការបង្កើតប្រូតេអ៊ីនដែលជួយរក្សាការចាប់ចូលគ្នានៃរចនាសម្ព័ន្ធរបស់សក់។ វាក៏មានសមត្ថភាពប្រឆាំងអុកស៊ីតកម្ម ដែលការពារហ្វូលីគុលសក់ពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។ រីបូហ្វាវីន ជួយការពារការស្រូបចូលសារធាតុរ៉ែ និងវីតាមីន B1 B3 និងB6 ដែលសារធាតុទាំងនេះដើរតួសំខាន់ក្នុងការរក្សាសុខភាពសក់ឲ្យនៅធម្មតា។ ដោយសារតែមានគុណភាពក្នុងការព្យាបាលវីតាមីន B2ក៏បានជួយក្នុងការជួសជុលហ្វូលីគុលដែលខូចខាតឲ្យល្អឡើងវិញ និងបំលែងវីតាមីន​B6ឲ្យស្ថិតក្នុងទម្រង់សកម្មក្នុងខ្លួន។

វីតាមីន​​ B3៖
ជួយក្នុងការរក្សាសុខភាពសក់ដោយធ្វើឲ្យស្បែកក្បាលកាន់តែរឹងមាំ។ វាក៏ជួយជម្រុញធ្វើឲ្យចរន្តឈាមហូរទៅហ្វូលីគុលរបស់សក់បានល្អជាងមុខ ដើម្បីផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ដោយការពារមិនឲ្យស្បែកក្បាលស្ងួតវីតាមីននេះវីតាមីនB3ការពារសក់អ្នកពីភាពស្ងួត ភាពស្រអាប់ និងកើតអង្គែ។

វីតាមីន B5៖
ត្រូវការចាំបាច់ ដើម្បីបំលែងកាបូអ៊ីដ្រាតខ្លាញ់ និងប្រូតេអ៊ីន ទៅជាទម្រង់ដែលអាចប្រើប្រាស់ជាថាមពលក្នុងខ្លួន។ កង្វះវីតាមីននេះអាចបណ្ដាលឲ្យការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកោសិកាមិនគ្រប់គ្រាន់ រួមទាំងហ្វូលីគុលរបស់សក់។ ដូចនេះហើយ នាំឲ្យកើតមានការជ្រុះសក់។

វីតាមីន B6៖
ក្រៅពីការស្គាល់ថាវានៅក្នុងវីតាមីន B កំផ្លិច វីតាមីន​ B6 មាននាទីសំខាន់ណាស់ក្នុងសុខភាពសក់។ ការសិក្សាជាច្រើនបានបង្ហាញពីគុណប្រយោជន៍របស់វីតាមីនមួយនេះក្នុងការពង្រឹងសុខភាពសក់។ ការសិក្សាមួយដែលបានចេញផ្សាយក្នុង Polish Journal Wiadomosci Lekarskie ក្នុងឆ្នាំ ២០០១ ពីគុណប្រយោជន៏នៃការចាក់ វីតាមីន B6 ​ទៅក្នុងខ្លួនអ្នកជ្រុះសក់ជាពិសេសមនុស្សស្រី។ ការសិក្សាមួយទៀតបានចេញផ្សាយក្នុងឆ្នាំ ១៩៩៨និយាយថា វីតាមីន B6 រួមជាមួយសារធាតុរ៉ែផ្សេងទៀតជួយក្នុងការបញ្ឈប់សកម្មភាពរបស់អង់ស៊ីម៥ អាល់ហ្វារេដុកតាស។ អង់ស៊ីមនេះ មាននាទីបំលែងអ័រម៉ូនភេទប្រុស តេសតូស្តេរ៉ូន ទៅជាឌីអ៊ីដ្រូតេសតូស្តេរ៉ូន (DHT)។ DHTបន្ថយការលូតលាស់របស់ហ្វូលីគុលសក់ដោយបង្រួញរយៈពេលលូតលាស់របស់កោសិកាសក់ហើយឲ្យជ្រុះសក់។ ដូចនេះហើយ វីតាមីន B6 ជួយពង្រឹងសុខភាពសក់ដោយបង្អាក់សកម្មភាពរបស់៥អាល់ហ្វា រេដុកតាស។ វីតាមីន B6ជាវត្ថុធាតុដើមក្នុងការផលិតមេឡានីនដែលជាសារធាតុកំណត់ពណ៍ឲ្យស្បែក ភ្នែក និងសក់ឲ្យមានពណ៍តាមបែបធម្មជាតិ។ ដោយវីតាមីននេះចូលរួមក្នុងការបង្កើតកោសិកាឈាមក្រហម វាក៏ដើរតួសំខាន់ក្នុងការផ្គត់ផ្គង់សារធាតុចិញ្ចឹង និងអុកស៊ីសែនដល់ហ្វូលីគុលសក់។ មុខងារមួយនេះក៏ការពារស្បែកក្បាលពីការរលាកផងដែរ។

វីតាមីន B7៖
ដូចទៅនឹងវីតាមីន B5 ដែរ វីតាមីនB7 ត្រូវការចំាំបាច់ក្នុងការបំលែងកាបូអ៊ីដ្រាតខ្សែវែង ខ្លាញ់ និងប្រូតេអ៊ីនទៅជាទម្រង់សាមញ្ញ ដើម្បីអាចប្រើប្រាស់បង្កើតជាថាមពលបាន។ អាហារបំប៉ន វីតាមីនB7 ត្រូវបានគេបង្ហាញពីមុខងារការពារសក់មិនឲ្យផុយស្រួយ និងធ្វើឲ្យសក់រឹងមាំភ្លឺរលោង។

វីតាមីន B9៖
ចូលរួមក្នុងមេតាបូលីស និងការរំលាយពពួក កាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីននៅក្នុងខ្លួន ដូច្នេះហើយ វាមាននាទីផ្គត់ផ្គង់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ហ្វូលីគុលរបស់សក់។ វាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងវីតាមីន B6 និង B12 ដើម្បីរក្សាសុខភាពសក់។ វាក៏មាននាទីក្នុងការផលិត  DNA និងការលូតលាស់របស់កោសិកាធម្មតា ។  

វីតាមីន B12៖
ក្នុងចំណោមមុខងារយ៉ាងច្រើននៅក្នុងខ្លួន វីតាមីន B12 ត្រូវការជាចាំបាច់ក្នុងការផលិតគោលិកាឈាមក្រហម និង DNA។ ដើម្បីឲ្យហ្វូលីគុលសក់ទទួលបានសារធាតុចិញ្ចឹម និងអុកស៊ីសែនគ្រប់គ្រាន់វីតាមីន B12 ធានាក្នុងការរក្សាសុខភាពសក់ឲ្យរឹងមាំ។ ការផលិត​ DNA តាមធម្មតារក្សាការចាប់ភ្ជាប់គ្នានៃរចនាសម្ព័ន្ធរបស់វា​។ 

បកស្រាយដោយ៖ វេជ្ជបណ្ឌិត  ANNA ROSLYAKOVA  វេជ្ជបណ្ឌិតនៃ Anna Women-Baby's Center 

©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Has 1 មតិយោបល់
Kung
តើវីតាមីនទាំងអស់នេះអាចទទួលបានមកពីណាខ្លះ?
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧