តើជំងឺទឹកនោមប្រៃមានន័យដូចម្តេច?

ទឹកនោមតែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រ គឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម ឬមានប្រូតេអ៊ីនក្នុងទឹកនោម។

តាមធម្មតា ក្នុងទឹកនោមមនុស្សយើងគ្មានជាតិសាច់ (ដែលតាមទំលាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតម្រងនោមមានជំងឺ។

រោគសញ្ញា
- ហើមត្របកភ្នែក
- ហើមជើងទាំងសងខាង ហើយចុចទ្រុត
- ករណីធ្ងន់ធ្ងរ ហើមសព្វទាំងខ្លួន ទាចទឹក ទឹកក្នុងស្រោមសួត ។ល។

មូលហេតុ
មានជំងឺមួយចំនួនដែលអាចបណ្ដាលឲ្យមានទឹកនោមប្រៃ ដូចជា៖
- ទឹកនោមផ្អែម
- លើសឈាម
- រលាកតម្រងនោមរ៉ាំរ៉ៃ (glomerulonephritis)
- ក្រលាភ្លើង
- ជំងឺប្រព័ន្ធភាពស៊ាំក្នុងរាងកាយ
- ជំងឺអាម៉ីទ្បូស (Amyloidosis)

ការពិនិត្យទឹកនោម
វិធីដែលល្អ ហើយសុក្រឹតនោះគឺ ការពិនិត្យទឹកនោម២៤ម៉ោង គឺតម្រូវឲ្យអ្នកជំងឺត្រងទឹកនោមទុក២៤ម៉ោង រួចកត់ចំណុះទុក។ អ្នកជំងឺអាចយកទៅមន្ទីរពិសោធន៏វេជ្ជសាស្ត្រទាំងអស់ ឬក្រទ្បុកទឹកនោមទាំងអស់ចូលគ្នារួចត្រងមួយកំប៉ុងយកទៅពិនិត្យ៕

អត្ថបទនេះរៀបរៀងដោយ ៖ លោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច)

ទំនាក់ទំនង ៖ 012 234 328/ 069 234 328

ពាក្យទាក់ទង


មតិយោបល់

profile.png
Vin Nara 7 ខែ មុន

Mercie

profile.png
Clinic Community 7 ខែ មុន

We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

ឆ្លើយតប
profile.png
Hok Ban Sor 7 ខែ មុន

interesting topic

profile.png
Clinic Community 7 ខែ មុន

We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

ឆ្លើយតប
profile.png
VY Duchda 7 ខែ មុន

Thanks so much

profile.png
Clinic Community 7 ខែ មុន

We would like to say "you are welcome and thank you" on behalf of the Doctor. Hope you enjoy reading it :)

ឆ្លើយតប
profile.png
Ing Satha 8 ខែ មុន

Thanks for sharing 

profile.png
Clinic Community 7 ខែ មុន

We would like to say "you are welcome and thank you" on behalf of the Doctor. Hope you enjoy reading it :)

ឆ្លើយតប
profile.png
Vann seakkheng 8 ខែ មុន

Good 

profile.png
Clinic Community 7 ខែ មុន

We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

profile.png
Koem DaNii 3 ខែ មុន

Thank for sharing

profile.png
Clinic Community 3 ខែ មុន

We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

ឆ្លើយតប