កូនដំបូងអាយុទើបតែបាន១ខែកន្លះ ហើយត្រូវទៅធ្វើការទៀត គួរធ្វើបែបណា?

()
372
ដោយ : Clinic Community

សំណួរ ៖ នាងខ្ញុំអាយុ ១៨ឆ្នាំ រស់នៅខេត្តតាកែវ។ នាងខ្ញុំទើបតែមានកូនដំបូងអាយុទើបតែបាន១ខែកន្លះហើយនាងខ្ញុំត្រូវទៅធ្វើការ។ ដូច្នេះ នាងខ្ញុំមិនអាចបំបៅដោះកូនបានដិតដល់ទេ។ តើនាងខ្ញុំអាចឲ្យកូនរបស់ខ្ញុំបៅទឹកដោះគោបានដែរឬទេ?  ហើយវាអាចមានផលប៉ះពាល់អ្វីខ្លះ ចំពោះកូនរបស់ខ្ញុំ ប្រសិនបើគាត់ទើបតែមានអាយុតិចបែបនេះ?

ចម្លើយ ៖ ចំពោះករណីនេះ មិនអនុញ្ញាតឲ្យកុមារបៅទឹកដោះគោទេ បើទោះបីអ្នកត្រូវធ្វើការឆ្ងាយក៏ដោយ។ យកល្អអ្នកគួរព្យាយាមច្របាច់ទឹកដោះទុក ដោយរក្សាក្នុងសីតុណ្ហភាពត្រជាក់ (ក្លាសេក្នុងធុងទឹកកក) ព្រោះវាអាចធានាបានគុណភាពរយៈពេល១០ម៉ោងសម្រាប់កូនរបស់អ្នក ហើយអនុវត្តបែបនេះរហូតដល់កុមារមានអាយុ ៦ខែ ទើបអាចផ្តល់អាហារផេ្សងៗដូចជាបបរបន្លែបៃតងដូចជាស្លឹកបាស ត្រួយល្ពៅ។ល។ និងអ្នកអាចធ្វើការបំបៅដោះតែពេលយប់។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ និងជាអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ទទួលបន្ទុកផ្នែកកុមារ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Chhay Sereyrath
នាងខ្ញុំសួរថាការបំបៅដោយទឹកដោះត្រឹមអាយុប៉ុន្នានទេីបល្អ?
Clinic Community
សួស្តី! បងគួរតែបន្តរហូតដល់កុមារមានអាយុ ៦ខែ ទើបអាចផ្តល់អាហារផេ្សងៗដូចជាបបរបន្លែបៃតងដូចជាស្លឹកបាស ត្រួយល្ពៅ...សូមអរគុណ

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧