មិនធ្លាប់អាល្លែកហ្ស៊ី តែឧស្សាហ៍ផ្តាសាយណាស់!

(6)
773
ដោយ : Clinic Community

សំណួរ ៖ នាងខ្ញុំអាយុ ២៥ឆ្នាំ កម្ពស់ ១,៦០- ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម ជាបុគ្គលិកធនាគារ។ មួយរយៈក្រោយនេះ ខ្ញុំមានរោគសញ្ញាកណ្តាស់ ហៀរសំបោរ និងតឹងច្រមុះជារៀងរាល់ព្រឹក និងបានធូរស្រាលមកវិញនៅពេលថ្ងៃបន្តិច។ អាការៈនេះចេះកើតមានជារឿយៗ។ នាងខ្ញុំពុំធ្លាប់មានជំងឺ ឬប្រវត្តិអាល្លែកហ្ស៊ីឡើយ ក៏ប៉ុន្តែងាយនឹងកើត ជំងឺផ្តាសាយ ប្រសិនមិនបានយកចិត្តទុកដាក់។ តើវាមានជាប់ទាក់ទងនឹងបញ្ហាណាមួយធ្ងន់ធ្ងរឬទេ? តើអ្នកជំងឺគួរធ្វើយ៉ាងណា?

ចម្លើយ ៖ តាមការរៀបរាប់របស់ប្អូនអាច សន្និដ្ឋានបានថាប្អូនមានបញ្ហាអាល្លែកហ្ស៊ី ដោយវាមិនមានភាពធ្ងន់ធ្ងរនោះទេ តែចាំបាច់ត្រូវធ្វើការព្យាបាល។ គួរបញ្ជាក់ថារបស់ដែលធ្វើឲ្យអាល្លែកហ្ស៊ីមាន២៖
•របស់ក្នុងផ្ទះ៖ ធូលី ស្រមោច កន្លាត ផ្សិតក្នុង បន្ទប់ទឹក សត្វចិញ្ចឹម និងសត្វស្លាបជាដើម ដែលវានឹងអាចធ្វើឲ្យអាល្លែកហ្ស៊ីរហូត។
•របស់ក្រៅផ្ទះ៖ បរិស្ថានមិនស្អាត ឬលម្អងផ្កា អាល្លែកហ្ស៊ីតាមរដូវ ពិសេសរដូវធ្លាក់ខ្យល់។
ក្រៅពីនេះ អាល្លែកហ្ស៊ីក៏មាននូវកត្តាហានិភ័យជាច្រើនផងដែរ ដូចជា៖
•អាកាសធាតុត្រជាក់ពេលព្រឹកព្រលឹម
•ប្រវត្តិគ្រួសារធ្លាប់មានអ្នកមានបញ្ហាអាល្លែកហ្ស៊ី
•ក្មេងកើតក្នុងរដូវមិនស្អាត
•ភេទ៖ មនុស្សប្រុសច្រើនកើតជាងស្ត្រី
•អ្នកធាត់។
ចំពោះការព្យាបាលអាល្លែកហ្ស៊ី ទាមទារឲ្យប្អូនសង្កេតដោយប្រុងប្រយ័ត្ន ហើយចៀសវាងកត្តា បង្កជាដាច់ខាត ព្រោះថាការប្រើប្រាស់ថ្នាំគ្រាន់ តែជួយកាត់បន្ថយប៉ុណ្ណោះ។ បើជាការអាល្លែកហ្ស៊ីតាមរដូវវិញ ប្អូនអាចប្រើថ្នាំការពារពី២-៣ អាទិត្យមុន ដើម្បីកាត់បន្ថយប្រកបដោយប្រសិទ្ធភាព។ ផលវិបាកនៃបញ្ហាអាល្លែកហ្ស៊ីទៅថ្ងៃក្រោយអាចបណ្តាលឲ្យកើតទៅជាជំងឺហឺត និងរលាកទងសួតរ៉ាំរ៉ៃ បើប្អូនមិនការពារ ឬព្យាបាល។

បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេសត្រចៀក ច្រមុះ បំពង់ក មានតួនាទីជាប្រធានផ្នែក និងជាសាស្ត្រាចារ្យជំនួយ ផ្នែកត្រចៀកច្រមុះ-បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧