ស្វែងយល់អំពីក្រពេញទីរ៉ូអ៊ីត (Thyroid gland)

ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយ​ដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង​។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone) ទៅតាមឈ្មោះរបស់ក្រពេញ។

អ័រម៉ូននេះ មានតួនាទីសំខាន់ៗចូលរួមក្នុងដំណើរការដូចជា ៖
-  ការរក្សាកំដៅក្នុងខ្លួន
-  ចង្វាក់បេះដូង
-  ប្រព័ន្ធប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទតាមផ្នែកផ្សេងៗ
-  ការកន្ត្រាក់នៃសាច់ដុំ
-  កម្រិតជាតិខ្លាញ់
-  ទម្ងន់ខ្លួនមនុស្ស
-  រដ្តរដូវ ។ល។

ប្រសិនបើការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអ៊ីតខុសពីប្រក្រតី វាអាចបណ្តាលឲ្យកម្រិតនៃអ័រម៉ូននេះក្នុងឈាម ខុសប្រក្រតីដែរ ពោលគឺអាច ឡើងខ្ពស់ ឬចុះទាប ។
អាការរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ (Hyperthyroidism) មានដូចជា ៖

-  ភាពថប់បារម្ភ
-  ឆាប់ខឹង ឆេវឆាវ មួម៉ៅ
-  ស្រកទំងន់
-  ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ ជីពចរដើរញាប់
-  ញ័រចុងដៃ ចុងជើង
-  ងាយបែកញើស និងឆាប់ចាញ់កម្តៅ
-  ជ្រុះសក់
-  រាគរូសញឹកញាប់
-  វដ្តរដូវមិនទៀង យឺតយ៉ាវ
-  លៀនគ្រាប់ភ្នែក
 
អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប (Hypothyroidism) មានដូចជា ៖
- ហេវហត់អស់កម្លាំង
- ហើមមុខ ត្របកភ្នែក
- ស្បែកស្ងួត សក់ និងក្រចកផុយស្រួយ ជ្រុះសក់
- ឡើងទម្ងន់
- បេះដូងដើរយឺតខុសប្រក្រតី
- ទល់លាមក
- ពិបាកក្នុងការទទួលទានដំណេក
- ឆាប់ចាញ់ត្រជាក់
- ឈឺចាប់តាមសាច់ដុំ និងសន្លាក់
- មានអាការហើមខ្លួន
- រដូវមកញឹកញាប់ និងច្រើន

អាការៈរោគនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត មានដូចជា ៖
- មានដុំពកនៅផ្នែកដើមក ផ្នែកខាងមុខ
- សម្លេងស្អក
- ឡើងកូនកណ្តុរនៅបរិវេណក
- ពិបាកក្នុងការលេបអាហារ
- ពិបាកក្នុងការដកដង្ហើម
- ឈឺចាប់នៅខាងក្នុងបំពង់ក និង​ក
- ក្អកជាប់ជាប្រចាំ ដែលមិនមែនកើតឡើងដោយសារផ្តាសាយ ឬបញ្ហាសួតដទៃ
 
សរុបសេចក្តីមក ក្រពេញទីរ៉ូអ៊ីត និងអ័រម៉ូនទីរ៉ូអ៊ីត ពិតជាមានសារសំខាន់បំផុតនៅក្នុងដំណើរការផ្សេងៗរបស់សរីរាង្គមនុស្សយើង។ រាល់បញ្ហាដែលនាំឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូននេះក្នុងឈាម ឬមានដុំនៅតំបន់ក្រពេញទីរ៉ូអ៊ីតនេះ គឺពិតជាចាំបាច់នៅក្នុងការពិនិត្យ តាមដាន និងព្យាបាល។ ប្រសិនបើមានបញ្ហាទាក់ទងទៅនឹងក្រពេញ ក៏ដូចជាអ័រម៉ូនទីរ៉ូអ៊ីត សូមបងប្អូលប្រជាពលរដ្ឋទាំងអស់ អញ្ជើញស្វែងរកការពិនិត្យនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការថែទាំដ៏សមស្រប។

បកស្រាយដោយលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និង ទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ)

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
Vin Nara 10 ខែ មុន

Very interesting

profile.png
Clinic Community 10 ខែ មុន

We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

ឆ្លើយតប
profile.png
VY Duchda 10 ខែ មុន

Good article

profile.png
Clinic Community 10 ខែ មុន

We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

ឆ្លើយតប