អត្ថបទប្រចាំសប្ដាហ៍ទី២ នៃខែកុម្ភៈ

ចុងសប្ដាហ៍ទី២បានឈានមកដល់ ...តោះចង់ដឹងទេថា អត្ថបទណាខ្លះដែលមានចំណាត់ថ្នាក់ល្អជាងគេនោះ ចូលរួមអានទាំងអស់គ្នា ….

ស្វែងយល់អំពីក្រពេញទីរ៉ូអ៊ីត (Thyroid gland)
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និង ទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ) បានឲ្យដឹងថា «ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង»។ ក្រពេញនេះមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone) ទៅតាមឈ្មោះរបស់ក្រពេញ...

ភាសាស្នេហាដែលមានតែអ្នកក្នុងវិស័យសុខាភិបាលទើបយល់!!!
ស្នេហាជាច្បាប់ធម្មជាតិដែលមិនថាអ្នកនៅក្នុងវិស័យណា ឋានៈណា ប្រទេសណា វ័យណា នោះទេ គឺសុទ្ធតែមិនអាចចៀសវាងបាន គ្រាន់តែមានរសជាតិ និងសាច់រឿងផ្សេងៗពីគ្នា…ក្នុងនោះផងដែរអ្នកនៅក្នុងវិស័យសុខាភិបាលខ្លះក៏តែងតែចូលចិត្តប្រើពាក្យបច្ចេកទេសមកប្រើប្រាស់ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្សជាទីស្រលាញ់។ តែ…បើនិយាយជាមួយអ្នកនៅក្នុងវិស័យដូចគ្នា មិនអីនោះទេ តែបើអ្នកផ្សេងនោះ កុំភ្លេចបកប្រែ ឬពន្យល់ប្រាប់គេផង មិនអញ្ចឹងទេ ប្រាកដជាស្វីតតែឯងមិនខាន…ថ្ងៃមុន ទំនេរក៏searchលេងៗ ហើយក៏បានដូចចិត្តមែន…ឃ្លាខាងក្រោមនេះ ទម្រាំតែយល់ គឺថា…យកឲ្យបងប្រុស(មោទនភាពក្នុងនាមជាប្អូនរបស់វេជ្ជបណ្ឌិតមួយរូប XD) តោះ! អ្នកណាខ្លះអានយល់? ធ្លាប់ដែលនិយាយទៅកាន់នរណាអត់ហ្នឹង? អាចអានបានជាការកម្សាន្តជាមួយគ្នា..

កូនដំបូងអាយុទើបតែបាន១ខែកន្លះ ហើយត្រូវទៅធ្វើការទៀត គួរធ្វើបែបណា?
នាងខ្ញុំអាយុ ១៨ឆ្នាំ រស់នៅខេត្តតាកែវ។ នាងខ្ញុំទើបតែមានកូនដំបូងអាយុទើបតែបាន១ខែកន្លះហើយនាងខ្ញុំត្រូវទៅធ្វើការ។ ដូច្នេះ នាងខ្ញុំមិនអាចបំបៅដោះកូនបានដិតដល់ទេ។ តើនាងខ្ញុំអាចឲ្យកូនរបស់ខ្ញុំបៅទឹកដោះគោបានដែរឬទេ?  ហើយវាអាចមានផលប៉ះពាល់អ្វីខ្លះ ចំពោះកូនរបស់ខ្ញុំ ប្រសិនបើគាត់ទើបតែមានអាយុតិចបែបនេះ? នេះជាសំនួររបស់ប្រិយមិត្តដែលបានសាកសួរមកកាន់ លោកវេជ្ជបណ្ឌិត ចង់ដឹងថាចម្លើយបែបណានោះសូមចុចទៅលើចំណងជើងរបស់អត្ថបទ ….

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់