គួរធ្វើអ្វីខ្លះ​ ដើម្បីសុខភាពអញ្ចាញធ្មេញល្អ និងរឹងមាំ?

សំណួរ ៖   នាងខ្ញុំអាយុ ២៧ឆ្នាំ រស់នៅខេត្តកណ្តាល។ នាងខ្ញុំចង់ជម្រាបសួរថា ជំងឺរលាកអញ្ចាញធ្មេញ គួរទទួលការព្យាបាលបែបណា និងត្រូវរក្សាអនាម័យយ៉ាងដូចម្តេចខ្លះ?

ចម្លើយ ៖  ដំបូងយើងត្រូវដឹងអំពីស្ថានភាពរបស់ការរលាកអញ្ចាញជាមុនសិនថាវាស្ថិតនៅកម្រិត ស្រាល កណ្តាល ឬធ្ងន់ធ្ងរ ដើម្បីធ្វើការព្យាបាលបានត្រឹមត្រូវទៅតាមកម្រិតនីមួយៗជាមួយនឹងទន្តបណ្ឌិតជំនាញ។ ជាទូទៅ ទន្តបណ្ឌិត នឹងធ្វើការសម្អាតយកជាតិកំបោរដែលកប់នៅកធ្មេញ (ដែលជាមូលហេតុនៃការរលាកអញ្ចាញ) ចេញ និងផ្តល់នូវដំបូន្មានផ្សេងៗទាក់ទងនឹងការធ្វើអនាម័យមាត់ធ្មេញ និងប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់។ ការតាមដានក្រោយពីការព្យាបាលសម្រាប់ការរលាកអញ្ចាញក៏សំខាន់ផងដែរ ដែលយ៉ាងហោចណាស់ត្រូវធ្វើឡើងរាល់ ៦ខែម្តង ដើម្បីមើលពីភាពត្រឹមត្រូវនៃការដុសសម្អាតធ្មេញរបស់អ្នកជំងឺ (សម្អេកធ្មេញ) ព្រមទាំងអប់រំបន្ថែមអំពីការធ្វើអនាម័យមាត់ធ្មេញ និងអញ្ចាញបន្ថែមទៀត។ អនាម័យទូទៅសម្រាប់មាត់ធ្មេញគឺការដុសសម្អាតធ្មេញតាមវិធីត្រឹមត្រូវ និងជាប្រចាំ (៣ដងក្នុងមួយថ្ងៃ) ការប្រើសរសៃអំបោះទាក់កាកសំណល់នៅចន្លោះធ្មេញ និងច្រាសតូចៗ (interdental brush) សម្រាប់ដុសនៅចន្លោះធ្មេញជាដើម។

បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយិកាមន្ទីរព្យាបាលធ្មេញ ប្រាយស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់