គន្លឹះខ្លះៗនៅពេលមានជំងឺគ្រុនក្តៅ

(3)
4070
ដោយ : Healthtime Go Healthy

ការកំណត់រកមូលហេតុនៃជំងឺគ្រុនក្តៅនឹងមានភាពងាយស្រួល នៅពេលជំងឺកើតមានភ្លាមៗ  និងស្រួចស្រាវ រួមជាមួយរោគសញ្ញាច្បាស់លាស់ដែលផ្តល់ជាការកំណត់រកមើលកត្តាបង្កឲ្យបានជាក់លាក់។ យ៉ាងណាមិញវានឹងមានភាពពិបាកប្រសិនរោគសញ្ញាគ្រុនក្តៅកើតមានយូរ និង មិនដឹងពីមូលហេតុបង្កពិតប្រាកដ។

អ្វីគួរធ្វើសម្រាប់ផ្តល់ឲ្យអ្នកជំងឺ?  
ប្រសិនអ្នកជំងឺសូមឲ្យអ្នកធ្វើការព្យាបាលដើម្បី​បញ្ចុះកម្តៅ អ្នកត្រូវ៖
•កំណត់ថា៖
 -សីតុណ្ហភាពរាងកាយត្រូវបានវាស់ច្បាស់លាស់៖  ដើម្បីដឹងថាវាជាជំងឺគ្រុនក្តៅ  ឬមិនមែន
 -ត្រូវបញ្ជាក់ថាវាមិនទាមទារការសង្គ្រោះបន្ទាន់៖ ដោយហេតុថាអាចនឹងមានករណីខ្លះដែលតម្រូវឲ្យធ្វើការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ធ្វើការពិគ្រោះយោបល់ពីស្ថានភាពរបស់អ្នកជំងឺ ប្រសិនស្ថានភាពជំងឺមិនទាមទារការសង្គ្រោះបន្ទាន់។
        
•មិនត្រូវធ្វើតាមការចង់បានរបស់អ្នកជំងឺដែលទាមទារការព្យាបាលដោយប្រើប្រាស់ថ្នាំផ្សះ(Antibiotique) ពីព្រោះឱសថនេះតម្រូវឲ្យមានការអនុញ្ញាតពីវេជ្ជបណ្ឌិត។ ម៉្យាងទៀត ឱសថAntibiotique មិនមានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ (Antipyretique) នោះទេ ដោយការប្រើប្រាស់មិនត្រឹមត្រូវ អាចប្រឈមទៅនឹងភាពស៊ាំនៃបាក់តេរីចំពោះឱសថ។ ណែនាំ និងផ្តល់ឲ្យនូវឱសថបញ្ចុះកម្តៅ អំឡុងពេលពិគ្រោះយោបល់ដែលអាចជា៖
•ឱសថ Paracétamol៖ មានឈ្មោះជា Doliprane (Théraplix) ឬ Efferalgan (UPSA) ក្រោមទម្រង់ជាគ្រាប់ (ឱសថដាក់ទឹកពុះ) ក្នុងកម្រិត ៥០០ មីលីក្រាម។
•L’acide  acétylsalicylique៖ មានឈ្មោះជា Aspirine Bayer ស្ថិតក្នុងទម្រង់ជាឱសថគ្រាប់ ៥០០ មីលីក្រាម ឱសថ Aspirine UPSA ៥០០ មីលីក្រាម ជាទម្រង់ដាក់ទឹកពុះ (effervescents) ឱសថ Aspégic ឱសថ Catalgine ដែលមានទម្រង់ជាកញ្ចប់ ៥០០មីលីក្រាម។ 

•ណែនាំពីការប្រើប្រាស់ឱសថ ក្នុងរយៈពេល៤ម៉ោងម្តង ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ៖ កម្រិតប្រើប្រាស់សម្រាប់មនុស្សពេញវ័យ៖
 -Paracétamol៖ ៣ ក្រាម ក្នុងរយៈពេល ២៤ម៉ោង
 -L’acide acétylsalicylique៖ ៦ ក្រាម ក្នុងរយៈពេល ២៤ម៉ោង

•ឱសថ Paracétamol៖
ត្រូវបានប្រើប្រាស់ញឹកញាប់ ជាងការប្រើប្រាស់ឱសថ Aspirine ដោយវាផ្តល់ផលរំខានតិចតួចដែលអាចគ្រប់គ្រងបាន ប៉ុន្តែក៏មិនត្រូវធ្វើការធ្វេសប្រហែស ដោយហេតុថា៖
-ការប្រើប្រាស់លើសប្រសិទ្ធភាពព្យាបាល(> ៣ ក្រាម/២ ម៉ោង)  អាចបណ្តាលឲ្យមានការពុលថ្លើម (Hépato-toxique)
-ការប្រើប្រាស់លើសកម្រិត អាចបង្កឲ្យខូចខាតកោសិកាថ្លើមស្រួចស្រាវ (Cytolyse hépatique)ដែលតម្រូវឲ្យធ្វើការព្យាបាលនៅមន្ទីរពេទ្យ។

•ឱសថ Aspirineមិនត្រូវប្រើប្រាស់ចំពោះ៖
-អ្នកមានជំងឺដំបៅក្រពះ ពោះវៀន
-អ្នកកំពុងព្យាបាលដោយឱសថប្រឆាំងកំណកឈាម ដូចជា Héparine ឬ Antivitamines K
-ស្រ្តីមានផ្ទៃពោះក្នុងត្រីមាសទី ៣។

ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះ៖
-អ្នកខ្សោយតម្រងនោម
-ស្រ្តីមករដូវច្រើន
-អ្នកជំងឺហឺត។

•មិនត្រូវបានណែនាំឲ្យប្រើចំពោះអ្នកកំពុងព្យាបាលដោយ៖
-ឱសថ Anti-inflammaoires non stéroïdiens (Indocid, Feldéne, Profénid, Voltaréne…)
-ឱសថ Corticoïdes (Betnesol, Célesténe, Célestamine, Cortancyl, Solupred…)
-ឱសថ Uricosuriques (Bénémide, Désuric…)
-ឱសថ Méthoexate ក្នុងកម្រិតលើសពី ១៥មីលីក្រាម ក្នុងមួយសប្តាហ៍ (Methotrexate, Ledertrexate)។

ករណីសង្គ្រោះបន្ទាន់
រោគសញ្ញាគ្រុនក្តៅអាចបណ្តាលមកពីករណីធ្ងន់ធ្ងរដូចជា៖
-រលាកស្រោមខួរ (Méningites) ដែលស្តែងចេញជាអាការៈគ្រុនក្តៅ ជាមួយឈឺក្បាល និងក្អួតចង្អោរ
-មេរោគក្នុងឈាម (Septicémies) រួមជាមួយរោគសញ្ញារងាញាក់
-Chocs septiques ជាមួយរាងកាយឡើងពណ៌ និងចង្វាក់ដង្ហើមញាប់
-ជំងឺគ្រុនចាញ់ ដែលអាចលេចឡើងបន្ទាប់ពីត្រឡប់មកពីតំបន់ដែលមានជំងឺ
-គ្រុនក្តៅចំពោះស្រ្តីមានផ្ទៃពោះ។
អ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ប្រសិនរោគសញ្ញាបានស្តែងចេញដូចទៅនឹងករណីខាងលើ។

ឯកសារយោងដកស្រង់ចេញពីសៀវភៅ៖
Le  vademecum de la Médication officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧