ស្វែងយល់ពីជំងឺត្បៀតទងសួតរ៉ាំរ៉ៃ

ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ឬភាសាអង់គ្លេសហៅថា Chronic Obstructive Pulmonary Disease (COPD) ជាជំងឺបណ្ដាលមកពីមានការរំខានលំហូរខ្យល់ចេញចូលសួត ឆ្លងកាត់ទងសួតដែលមានទំហំរួមតូច ឬត្បៀតខុសធម្មតា។

មូលហេតុ
ការរួមតូច ឬត្បៀតខុសធម្មតានេះ គឺជាផលវិបាកនៃការរលាកទងសួតរ៉ាំរ៉ៃដែលបណ្ដាលមកពីការប្រឈម ឬការហឺតស្រូបយកផ្សែងមិនល្អរយៈពេលយូរក្នុងបរិយាកាស ជាពិសេសផ្សែងបារី។ ចុងក្រោយវាអាចបណ្ដាលអោយមាន ការខូចខាតទ្រង់ទ្រាយ ទងសួតតូចៗ(Bronchiole) និងថង់ខ្យល់(Alveoli) ក្នុងសួតដែលនាំអោយមានការរំខានដល់ការផ្លាស់ប្ដូរអុកស៊ីសែន(O2)ក្នុងបរិយាកាស ទៅអោយសរីរាង្គ។ គេសង្កេតឃើញថា 80 ទៅ 90% នៃអ្នកជំងឺនេះ ជាអ្នកជក់បារី។

រោគសញ្ញា
សញ្ញារាងកាយដំបូងរបស់ជំងឺនេះ គីការក្អកមានស្លេសរ៉ាំរ៉ៃ និងអាចវិវត្តទៅរកការពិបាកដកដង្ហើមស្រាល ឬធ្ងន់ទៅតាមកំរិតរបស់ជំងឺ។

ការការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺជំងឺត្បៀតទងសួតរ៉ាំរ៉ៃ គឺពឹងផ្អែកលើការធ្វើ Pulmonary Function Test (Spirometry) ដើម្បីកំណត់បញ្ជាក់ពីភាពរំខាននៃលំហូរខ្យល់ចេញពីសួត(Airflow Limitation) ហើយtestនេះក៏អាចបញ្ជាក់ផងដែរអំពីកំរិតស្រាលរ ឬធ្ងន់របស់ជំងឺនេះ។

ការការពារ និងព្យាបាល
ជំងឺប្រភេទនេះជាជំងឺដែលអាចការពារ និងព្យាបាលបាន។ ការការពារដ៏សំខាន់របស់វា គឺការមិនពិសារបារី ហើយចំពោះអ្នកជក់បារីដែលសង្ស័យថាមាន ជំងឺនេះត្រូវបញ្ឈប់ការពិសារបារីអោយបានរហ័សដើម្បីទប់ស្កាត់ការវិវត្តន៏នៃជំងឺនេះ។  ចំណែកឯគោលដៅសំខាន់នៃការព្យាបាល គឺការប្រើប្រាស់ថ្នាំទៅតាមកំរិតជំងឺ ដើម្បីកាត់បន្ថយភាពរលាកទងសួត និងធ្វើអោយទងសួតបង្កើនទំហំវិញ ដែលចូលរួមចំណែកសម្រួលដល់លំហូរខ្យល់ចេញ និងចូលសួត៕

បកស្រាយដោយលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត ឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251)

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

Has 4 មតិយោបល់
Vin Nara
Thank bro
Clinic Community
We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

reply

Hok Ban Sor
nice article
Clinic Community
We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

reply

VY Duchda
very good
Clinic Community
We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

reply

បង ពេទ្យ
Thanks
Clinic Community
We would like to say "thank you" on behalf of the Doctor. Hope you enjoy reading it :)

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧