សូមប្រុងប្រយ័ត្នចំពោះផលិតផលនេះ!!!

()
502
ដោយ : Clinic Community

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីអំពីឱសថបំប៉នផ្លូវភេទបុរសឈ្មោះGOODMAN ដែលមិនបានធ្វើការចុះបញ្ជិកា និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលឡើយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសងេ្កតឃើញមានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាតពីក្រសួងបាន និងកំពុងផ្សព្វផ្សាយអំពីឱសថបំប៉នផ្លូវភេទគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយឡើយ។ ផលិផលតនោះមានឈ្មោះថា GOODMAN (Lot 101017) មួយកំប៉ុងមាន៦០ កាប់ស៊ុល ផលិតនៅប្រទេសអាមេរិក ដែលត្រូវបានផ្សព្វផ្សាយ អួតអាង និងបំផ្លើសហួសពីការពិតក្នុងការព្យាបាលក្រលៀន តម្រងនោម ក្រពេញប្រូស្តាត អ័រម៉ូន ជាពិសេសបង្កើនតណ្ហាផ្លូវភេទបុរសឲ្យបានខ្លាំង ឬបានយូរ។

ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមឲ្យប្រជាជនឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន ហើយក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលនេះត្រូវបញ្ឈប់ការលក់ ឬចែកចាយ និងប្រមូលឱសថនេះជាបន្ទាន់ពីទីផ្សារ។ ប្រសិនបើមានឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤ ឬ០១២ ៨៩២ ០២២/០១៧ ៨៦៦ ៧៦០
    
សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!!

ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧