មានការវះកាត់ជំងឺដុះសាច់មុខ ថ្គាម មាត់ដោយឥតគិតថ្លៃ ដល់ទៅ២ថ្ងៃនៅមន្ទីរពេទ្យព្រះអង្គឌួង

ដំណឹងល្អសម្រាប់អ្នកដែលជំងឺដុះសាច់មុខ ថ្គាម មាត់!!!

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយសមាគមមិត្តភាព និងសប្បុរធម៌កម្ពុជាដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពីប្រទេសអារ៉ាប៊ីសាអូឌីត មន្ទីរពេទ្យព្រះអង្គឌួង នឹងមានរៀបចំការវះកាត់ជំងឺដុះសាច់មុខ ថ្គាម មាត់(Maxillofacial Surgery) ដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ សូមបងប្អូនដែលមានបញ្ហាខាងលើ មកទទួលនូវការវះកាត់ដោយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យផ្ទាល់តាមរយៈកាលបរិច្ឆេទដែលមានបង្ហាញជូនខាងលើស្រាប់។

អាសយដ្ឋាន ៖ កាច់ជ្រុងវិថីក្រមួនស និងមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ
លេខទូរស័ព្ទ៖ ០២៣ ២១៨ ៨៧៥
ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរពេទ្យព្រះអង្គឌួង

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់