Healthogo រៀបចំកម្មវិធីសម្បូរបែបសម្រាប់អ្នកស្រលាញ់សុខភាពក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០១៨នេះ…

មហោស្រពប្រចាំឆ្នាំដ៏ធំក្រោមកិច្ចសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ីក្នុងឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងជាមួយនឹងកម្មវិធីពិសេសៗ និងប្លែកៗជាច្រើនដើម្បីឲ្យអ្នកចូលរួមទទួលបានអារម្មណ៍ប្លែក និងគុណប្រយោជន៍ ជាពិសេសការយល់ដឹងអំពីវប្បធម៌នៃប្រទេសទាំងពីរ (កម្ពុជា និងជប៉ុន) ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)  ។

ក្នុងនោះផងដែរ ក្រុមការងារ Healthogo ក៏បានចូលរួមផងដែរដោយបានរៀបចំនូវកម្មវិធីះHealthogo Healthy Gateway ដែលមានសកម្មភាពពិសេសៗមួយចំនួនសម្រាប់ជូនដល់អ្នកស្រលាញ់សុខភាពក្រោមការសហការរៀបចំដោយ មន្ទីរសំរាកព្យាបាល លីវ ឈិញ មន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ គ្លីនិកស្បែក ប៊ីស៊ី និងសហការឧបត្ថម្ភដោយក្រុមហ៊ុនអរុណរស្មីហ្វាម៉ា និងផលិតផលGiloba នៃក្រុមហ៊ុន Mega Life Sciences PTY., Ltd ដោយមានចែកជូននូវកាតផ្សងសំណាងដល់អ្នកដែលចូលរួមគ្រប់គ្នា និងអាចដាក់ចូលក្នុងធុងឆ្នោតបានសម្រាប់តែអ្នកដែលបានចូលរួមសកម្មភាព៣ក្នុងចំណោមសកម្មភាពទាំងអស់តែប៉ុណ្ណោះ ដែលសកម្មភាពនីមួយៗសុទ្ធតែមានគុណប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សាធារណជនគ្រប់រូប។ 

សកម្មភាពទាំងនោះរួមមាន ៖
១ សិក្ខាសាលាសុខភាពអំពី«ផលរំខាននៃបញ្ហាសុខភាពបេះដូងមកលើការរស់នៅប្រចាំថ្ងៃ» ថ្ងៃសុក្រ ទី២៣ កុម្ភៈ (ម៉ោង៩-១០ព្រឹក)
២ សិក្ខាសាលាសុខភាពអំពី«ការរស់នៅជាមួយPassion ដើម្បីយកឈ្នះDepression» ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ (ម៉ោង៩-១០ព្រឹក)
៣ ការពិគ្រោះ និងពិនិត្យស្បែកមុខជាមួយវេជ្ជបណ្ឌិតឯកទេសនៃគ្លីនិកស្បែក ប៊ីស៊ី ថ្ងៃទី២៣-២៤ កុម្ភៈ (៨ព្រឹក-៥ល្ងាច)
៤ ការធ្វើតេស្តការចងចាំដោយក្រុមការងារផលិតផលGiloba
៥ ការដាក់លក់ទស្សនាវដ្តីហេលស៍ថាមប្រូ
៦ ការបង្ហាញណែនាំអំពីកម្មវិធីទូរស័ព្ទជាជម្រើសទី១សម្រាប់សុខភាព
៧ ការសរសេរនូវពាក្យក្នុងចិត្តរួចបិទនៅជញ្ជាំង "Say Goodbye to Deperssion"
៨ ការថតរូបកម្សាន្ត។

ក្រុមការងារនឹងធ្វើការស្វែងរកអ្នកឈ្នះចំនួន៣រូបជារៀងរាល់ថ្ងៃ ដើម្បីទទួលបានកញ្ចប់កាដូនៃផលិតផលសុខភាពដ៏ស្រស់ស្អាត ដោយលទ្ធផលនឹងត្រូវបានប្រកាសរៀងរាល់ថ្ងៃម៉ោង៥ ល្ងាច។ អ្វីដែលរឹតតែពិសេេសនោះ គឺរាល់ពេលដែលអ្នកចូលរួមសកម្មភាពនីមួយៗ លោកអ្នកក៏បានទទួលកាដូផងដែរ ហេតុនេះហើយ...បើទោះជាមិនបានជាអ្នកឈ្នះប្រចាំថ្ងៃ ក៏មិនអីដែរណា៎...
កាលបរិច្ឆេទ ៖ ថ្ងៃទី២៣-២៥ កុម្ភៈ ២០១៨
ម៉ោង ៖ ៨ព្រឹក-៥ល្ងាច
ទីតាំង ៖ ស្តង់នៅក្បែរស្រះ IFL នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) 

ចូលរួមដោយមិនគិតថ្លៃ!!!
ទទួលបានភាពសប្បាយរីករាយ និងសុខភាពល្អប្រសើរ ហើយថែមទាំងមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តផ្សេងទៀត...
មកម្នាក់ឯងក៏បាន មកមានគ្នាក៏បាន...

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់