កូនឈប់ចង់បៅ ហើយស្រកសាច់ទៀត គួរធ្វើបែបណាទៅ?

សំណួរ ៖ កូនរបស់នាងខ្ញុំអាយុ ៦ខែ ស្រាប់តែឈប់ចង់បៅទឹកដោះគោ ហើយពេលនេះគាត់ចាប់ផ្តើមស្រកសាច់។ តើខ្ញុំគួរប្តូរម៉ាកទឹកដោះគោឬយ៉ាងណា?

ចម្លើយ ៖ ចំពោះបញ្ហាខាងលើ សូមកុំព្យាយាមប្តូរម៉ាកទឹកដោះគោ ដោយឡែកអ្នកគួរតែផ្តល់នូវអាហារជាបបរសម្រាប់កូន ពីព្រោះកុមារដែលមានអាយុ ៦ខែ គឺមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានអាហារជាបបរ។ ជំហានដំបូង អ្នកអាចផ្តល់បបរដែលកិនជាមួយបន្លែ រួចអាចបន្ថែមជីវជាតិបន្ថែមទៀតដូចជាពពួកសាច់ តែពុំចាំបាច់បន្ថែមគ្រឿងផ្សំដូចជា អំបិល ឬស្ករឬប៊ីចេងនោះទេ។ ការផ្តល់របបអាហារនេះ អាចជាជំនួយក្នុងការផលិតគ្រាប់ឈាមក្រហមដែលជាការចាំបាច់សម្រាប់ការវិវឌ្ឍខួរក្បាល និងផ្នែកផ្សេងៗរបស់កុមារ ហើយសូមបន្តធ្វើបែបនេះរហូតដល់កុមារមានអាយុ ២ឆ្នាំ ហើយបនែ្ថមបំបៅដោះម្តាយពេលយប់។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់