១២​យ៉ាងដើម្បីភាពរឹងមាំនៃសុខភាព និងជីវិត ណែនាំដោយអង្គការសុខភាពពិភពលោក(WHO)

នរណាក៏ប្រាថ្នាចង់បានជីវិតដែលមានក្តីសុខសុភមង្គល ប្រកបដោយសុខភាពរឹងមាំដែរ…ហើយក៏មានមនុស្សមិនតិចដែរ ដែលបានដឹងអំពីគន្លឹះនៃការរស់នៅ ដើម្បីឲ្យសម្រេចឲ្យបាននូវគោលដៅនោះ ប៉ុន្តែមិនប្រាកដថាមានមនុស្សច្រើននាក់នោះទេ ដែលបាន និងកំពុងអនុវត្តឲ្យបានខ្ជាប់ខ្ជួននោះ…

ខាងក្រោមនេះ ជាគន្លឹះទាំង១២ ដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក(World Health Organization) ដែលលោកអ្នកអាចស្វែងយល់បានខាងក្រោមនេះ…
1-មានរបបអាហារដែលត្រឹមត្រូវ
2-ធ្វើឲ្យខ្លួនឯងសកម្មជារៀងរាល់ថ្ងៃ
3-ចាក់វ៉ាក់សាំងបង្ការ
4-ចៀសឲ្យឆ្ងាយពីគ្រឿងញៀន
5-ចៀសវាង ឬទទួលទានគ្រឿងស្រវឹងក្នុងកម្រិតទាប
6-គ្រប់គ្រងស្ត្រេសសម្រាប់សុខភាពផ្លូវកាយ និងចិត្ត
7-អនុវត្តអនាម័យល្អ
8-កុំបង្កើនល្បឿន ឬបើកបរពេលស្រវឹង 
9-ដាក់ខ្សែក្រវាត់ និងពាក់មួកសុវត្ថិភាព រាល់ពេលបើកបរ
10-អនុវត្តសុខភាពផ្លូវភេទដែលមានសុវត្ថិភាព
11-ពិនិត្យសុខភាពឲ្យបានទៀងទាត់
12-ឲ្យទារកបៅទឹកដោះដំបូង

បានយល់បានដឹងហើយ កុំភ្លេចអនុវត្តផងណា៎!!! ទើបបានដឹងថាមានប្រសិទ្ធភាពឬអត់?

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់