ឲ្យតែពេលដុសធ្មេញ ឈាមហូរមកតាមអញ្ចាញតែម្តង!

សំណួរ ៖ ខ្ញុំបាទមានអាយុ ៤០ឆ្នាំ រស់នៅខេត្តកំពត។ ខ្ញុំបាទខានទៅពិនិត្យសុខភាពមាត់ធ្មេញជាមួយទន្តបណ្ឌិតយូរមកហើយ។ បច្ចុប្បន្ន រាល់ពេលខ្ញុំដុសសម្អាតធ្មេញម្តងៗ តែងមានឈាមហូរមកតាមអញ្ចាញ។ តើនេះជាបញ្ហាដែរឬទេ? តើខ្ញុំគួរធ្វើដូចម្តេច?

ចម្លើយ ៖ ការហូរឈាមនេះអាចបណ្តាលមកពីការរលាកអញ្ចាញធ្មេញ ដែលភាគច្រើនកើតឡើងពីការតោងជាប់នៃជាតិកំបោរនៅចន្លោះធ្មេញក្នុងរយៈពេលយូរ។ ដោយឡែក ចំពោះអ្នកជំងឺដែលមានវ័យជាង ៤០ឆ្នាំ មូលហេតុផ្សេងៗទាក់ទងនឹងសុខភាពទូទៅ ជំងឺទឹកនោមផ្អែម ឬការប្រើប្រាស់ថ្នាំប្រភេទណាមួយ ក៏អាចត្រូវបានយកមកពិចារណាផងដែរក្នុងការបង្កឲ្យរលាកអញ្ចាញធ្មេញ បើទោះបីជាគាត់ពុំមានជាតិកំបោរជាប់ធ្មេញក៏ដោយ។ ដូចនេះ អ្នកជំងឺត្រូវទៅជួបពិគ្រោះនឹងទន្តបណ្ឌិត ដើម្បីតាមដានរកមូលហេតុ និងដោះស្រាយឲ្យបានត្រឹមត្រូវ។

បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយ ស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់