[វីដេអូ] ស្វែងយល់ពី បញ្ហារលាកពោះវៀន

បញ្ហារលាកពោះវៀន មិនខុសគ្នាពីបញ្ហាផ្សេងទៀតដែលកើតមានលើផ្នែក​ខាងក្នុងពោះទេ។ អ្នកជំងឺ មិនអាចដឹងថាខ្លួនមានបញ្ហារលាកពោះវៀននោះទេ ដោយគ្រាន់តែមានអាការៈឈឺពោះ ឆ្អល់ពោះ លាមកមានពណ័ខ្មៅ ឬមានឈាម។ ការរលាកពោះវៀនចែកចេញ ជា២ ការរលាក​ដោយមានមេរោគ(មានអាការៈគ្រុនក្តៅជាដើម)​​ និងមិនមានមេរោគ (អ្នកជំងឺមានភាពស្លេកស្លាំង ឬលាមកមានឈាម)​។

ជាទូទៅការរលាកពោះវៀន ធ្វើឲ្យអ្នកជំងឺបាត់បង់គ្រាប់ឈាម ហេតុនេះដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ គឺត្រូវពិនិត្យឈាមរកមើលប្រភេទមេរោគ ឬសុងពោះវៀនដើម្បីមើលពីស្ថានភាពនៃការរលាក។ ការព្យាបាលគឺអាស្រ័យលើការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ដែលប្រសិទ្ធភាព នៃការព្យាបាលអាចបានដល់ទៅ៩០%។  

ចូលរួមស្តាប់ការបកស្រាយពីជំងឺរលាកពោះវៀន ដែលបកស្រាយពីវេជ្ជបណ្ឌិត ឱ វឌ្ឍនៈ នាយកគ្លីនិក ព្រីនសេស នៅទីនេះ។​   


មតិយោបល់