សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា

កាលពីព្រឹកថ្ងៃទី ៣ មីនា ២០១៨ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា ត្រូវបានរៀបចំឡើងដោយនិស្សិត និងវេជ្ជបណ្ឌិតជាសមាជិកនៃសមាគមផ្ទាល់ ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់អ្នកចូលរួមជានិស្សិត និងវេជ្ជបណ្ឌិតឯកទេសសរុបចំនួន១២០នាក់។ 

នេះជាសមិទ្ធផលដ៏ធំ និងថ្មីមួយនៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាក្នុងការរៀបចំកម្មវិធីនេះឡើងដោយមានចំនួនអ្នកចូលរួមលើលពីការរំពឹងទុកដល់ទៅជាងពាក់កណ្តាល ស្របពេលជាមួយគ្នាផងដែរ ក៏មានការចូលរួមតាំងបង្ហាញនូវផលិតផល និងសេវាកម្មពីសំណាក់ក្រុមហ៊ុនជាដៃគូសហការប្រមាណជា១៦ ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនឱសថ និងក្រុមហ៊ុននៃផលិតផលអង់ដូស្កុប។

ក្រុមការងារជាអ្នករៀបចំកម្មវិធីក៏បានសម្តែងនូវការថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានរួមចំណែកក្នុងការធ្វើឲ្យកម្មវិធីនេះដំណើរការបានរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាដោយបានសន្យាថានឹងព្យាយាមកែតម្រូវនូវចំណុចខ្វះខាតដែលកើតមាននៅឆ្នាំនេះដើម្បីចៀសវាងកុំឲ្យកើតមានម្តងទៀតនៅឆ្នាំក្រោយៗទៀត...

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់