អត្ថបទប្រចាំសប្តាហ៍ទី១ នៃខែមីនា 

នេះជាសប្តាហ៍ទី១នៃខែមីនា ក៏ជាពេលដែរត្រូវសារុបនូវលទ្ធផលប្រចាំសប្តាហ៍  តោះចង់ដឹងថាចំណងជើងអត្ថបទនៅក្នុងខែមីនាគួរឲ្យចាប់អារម្មណ៏យ៉ាងណានោះ… តោះមកអានទាំងអស់គ្នា។ 

ពេលចុះកម្មសិក្សានៅពេទ្យ គួរតែមានលក្ខណៈសម្បត្តិ៧យ៉ាងនេះ
ដើម្បីជាការចែករំលែកដល់និស្សិតជំនាន់ក្រោយ ជាពិសេសអ្នកដែលត្រៀមចុះកម្មសិក្សានៅមន្ទីរពេទ្យ និស្សិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមឆ្នាំទី៣ ជំនាន់ទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមួយរូបដែលមានឈ្មោះថា ឆេង ឆាយ បានចូលរួមចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានដ៏មានអត្ថន័យ ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម…គួរបញ្ជាក់ផងដែរថា ការក្លាយជានិស្សិតឯកទេសម្នាក់ក្នុងជំនាញមួយនេះ គឺជាគោលបំណងធំបំផុត នៅពេលដែលឈានចូលដល់ខ្ទង់ម្ភៃជាងនោះគឺគិតចាប់ពីពេលដែលលោកបានសិក្សាអំពីមុខវិជ្ជាដែលមានការទាក់ទងទៅនឹងបេះដូងនេះតែម្ដង។ 

ហេតុអ្វីបានជាយើងគួរធ្វើការសមាធិ?
“ជាការពិតណាស់ មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេលដើម្បី ស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន។” 

សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា
កាលពីព្រឹកថ្ងៃទី ៣ មីនា ២០១៨នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា ត្រូវបានរៀបចំឡើងដោយនិស្សិត និងវេជ្ជបណ្ឌិតជាសមាជិកនៃសមាគមផ្ទាល់ ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់អ្នកចូលរួមជានិស្សិត និងវេជ្ជបណ្ឌិតឯកទេសសរុបចំនួន១២០នាក់។ នេះជាសមិទ្ធផលដ៏ធំ និងថ្មីមួយនៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាក្នុងការរៀបចំកម្មវិធីនេះឡើងដោយមានចំនួនអ្នកចូលរួមលើលពីការរំពឹងទុក

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់