តើការថើប និងជញ្ជក់មាត់គ្នាពិតជាអាចបង្កបញ្ហានេះមែនឬ?

សំណួរ ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅទីក្រុងតាខ្មៅ។ ខ្ញុំបាទធ្លាប់ឮគេនិយាយថា ការថើប និងជញ្ជក់មាត់គ្នាអាចធ្វើឲ្យឆ្លងបាក់តេរី ដែលបណ្តាលឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ។ តើវាជាការពិតមែនទេ?

ចម្លើយ ៖ ជាទូទៅ ការរលាកអញ្ចាញធ្មេញ មិនមែនបណ្តាលមកពីបាក់តេរីទាំងស្រុងឡើយ បើទោះជាបាក់តេរីអាចឆ្លងចូលតាមរយៈការថើបជញ្ជក់មាត់ ក៏ប៉ុន្តែក្រោយពីការសម្អាតធ្មេញបានត្រឹមត្រូវ នោះបាក់តេរីអាចត្រូវបានជម្រុះចេញមុនពេលវាអាចបង្កឲ្យមានការរលាក (បាក់តេរីត្រូវការរយៈពេលកំណត់មួយក្នុងការបង្ករោគ)។ ដោយឡែក ចំពោះមូលហេតុនៃការរលាកអញ្ចាញធ្មេញ គឺអាចបណ្តាលមកពី បាក់តេរី កាកសំណល់អាហារ និងសម្អេកធ្មេញដែលក្លាយជាជាតិកំបោរ (Calculus) សម្ងំនៅក្នុងអញ្ចាញធ្មេញ (Gingiva Pockets)។

បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់

profile.png
Sokhay Chhean 3 សប្តាហ៍ មុន

Now nos

profile.png
Clinic Community 3 សប្តាហ៍ មុន

May we know what do you mean by this?

ឆ្លើយតប