អបអរសាទរ លោកវេជ្ជបណ្ឌិត តូច យ៉ាន គ្រូពេទ្យឯកទេសព្យាបាលជំងឺឫសដូងបាត

អបអរសាទរ លោកវេជ្ជបណ្ឌិត តូច យ៉ាន គ្រូពេទ្យឯកទេសព្យាបាលជំងឺឫសដូងបាត ដែលទទួលបាន និទ្ទេសល្អណាស់ ក្នុងពិធីកាពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ(IU)។

ការទទួលបានជោគជ័យដ៏ឧត្ដុង្គឧត្ដមនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ទទ្ទឹមនោះ ក្រសួងសុខាភិបាលមាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានគោលនយោបាយល្អប្រសើរ បើកទូលាយ ឲ្យមានសកលវិទ្យាល័យ មហាវិទ្យាល័យវេជ្ជសាស្រ្តទាំង រដ្ឋនិងឯកជន ដើម្បីបំរើសេចក្តីត្រូវការរបស់កូនខ្មែរ និង អ្នកជំងឺខ្មែរ នៅគ្រប់ថ្នាក់ នៅគ្រប់ខេត្ត/ក្រុង, ស្រុក/ខណ្ឌ និងមណ្ឌល់សុខភាពគ្រប់ឃុំ /សង្កាត់និងតាមភូមិផងដែរ។

ជាងនេះទៅទៀត បង្ករឲ្យមានការងាយស្រួលដល់កូនខ្មែរជំនាន់ក្រោយ ទទួលបានការបណ្តុះបណ្តាល វិស័យវេជ្ជសាស្រ្តបានល្អ ទាំងបរិមាណនិងគុណភាព ទន្ទឹមនោះ មន្ទីពេទ្យថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់មូលដ្ឋានរីកដុះដាលហើយមានទាំងរដ្ឋនិងឯកជនមិនចាញ់ប្រទេសជិតខាងប៉ុន្មានទេ ពិសេសសព្វថ្ងៃនេះ ក្រសួងសុខាភិបាល ក៏ដូចអ្នកវិនិយោគក្នុងវិស័យសុខាភិបាល ខិតខំកែរលំអរសំភារ: បច្ចេកទេស និង សមត្ថភាពគ្រូពេទ្យឲ្យកាន់តែជឿនលឿន និងរីកចម្រើនថែមទៀត ដើម្បីបំពេញបាន តម្រូវការអ្នកជំងឺអោយមានប្រសិទ្ធិភាព។

សូមអគុណ ឯកឧត្តមបណ្ឌិត លោកវេជ្ជបណ្ឌិត លោកសាស្ត្រចារ្យទាំងជាតិ និងអន្តរជាតិនៅសាកលវិទ្យាល័យអន្តរជាតិ (IU) ដែលខិតខំ បង្ហាត់បង្រៀននិសិ្សតវេជ្ជសាស្រ្តបានល្អ ទទួលបានជោគជ័យទាំងអស់ ក្នុងនោះក៏មាន ខ្ញុំបាទ តូច យ៉ាន ក៏បានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតដោយជោគជ័យ និងបានធ្វើការសិក្សាស្រាវជ្រាវ ពីជំងឺឬសដូងបាត ស្តីពីរោគសញ្ញានិងផលប៉ះពាល់ពីជំងឺឬសដូងបាត។

ជាទីបញ្ចប់ សូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត លោកគ្រូ អ្នកគ្រូ លោកសាស្រ្តាចារ្យ លោកបណ្ឌិត លោកវេជ្ជបណ្ឌិតទាំងជាតិនិងអន្តរជាតិ ទទួលបានពុទ្ឋពរទាំង៥ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: បដិភាន: ឲ្យមានដល់ ឯកឧត្តម លោក លោកស្រីទាំងអស់ កុំបីឃ្លាងឃ្លាតឡើយ ។


មតិយោបល់