គួរហាត់ប្រាណបែបណា ទើបល្អប្រសើរ?

()
85
ដោយ : Clinic Community
Connect with : Heart Care Center

សំណួរ ៖ ខ្ញុំបាទអាយុ៦៥ឆ្នាំ កម្ពស់១ម៉ែត្រ៦៤ ទម្ងន់៦៨គីឡូក្រាម រស់នៅខេត្តកំពង់ស្ពឺ។ ខ្ញុំបាទមានជំងឺលើសឈាមប្រហែល២ខែមកហើយ ហើយគ្រូពេទ្យបានប្រាប់ឲ្យខ្ញុំធ្វើលំហាត់ប្រាណរាល់ថ្ងៃ។ ខ្ញុំបានធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយដើរនៅសួនច្បារ ៣០នាទីជារៀងរាល់ព្រឹក។ តែកាលពីអាទិត្យមុននេះ ខ្ញុំបានទៅជួបវេជ្ជបណ្ឌិតម្នាក់ទៀត ដោយសារជង្គង់ខ្ញុំចេះតែឈឺ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំមានបញ្ហាពុកឆ្អឹង ព្រមទាំងប្រាប់ខ្ញុំកុំលើកអ្វីធ្ងន់ និងកុំសូវដើរច្រើនពេក។ តើខ្ញុំត្រូវហាត់ប្រាណយ៉ាងម៉េចវិញទៅ? តើបញ្ហាពុកឆ្អឹងរបស់ខ្ញុំនេះ អាចប៉ះពាល់ដល់ជំងឺលើសសម្ពាធឈាមរបស់ខ្ញុំដែរឬទេ?

ចម្លើយ ៖ ឆ្លើយតបចំពោះសំណួរខាងលើ លោកអ៊ំ គួរធ្វើលំហាត់ប្រាណសាមញ្ញៗ ដូចជា ការដើរ ឬហែលទឹកជាដើម ដោយមិនចាំបាច់ហាត់ខ្លាំងក្លាពេកនោះទេ គ្រាន់តែធ្វើយ៉ាងណាឲ្យបានបញ្ចេញញើសមកក្រៅប៉ុណ្ណោះ។ សូមបញ្ជាក់លោកអ៊ំថា បញ្ហាពុកឆ្អឹង មិនមានផលប៉ះពាល់ដល់ជំងឺលើសឈាមរបស់លោកអ៊ំទេ គ្រាន់តែ ករណីខ្លះអាចមានផលវិបាកពីការប្រើប្រាស់ថ្នាំ ដូចនេះលោកអ៊ំត្រូវគោរពតាមវេជ្ជបញ្ជា និងជួបគ្រូពេទ្យប្រសិនបើមានរោគសញ្ញាខុសធម្មតាណាមួយកើតឡើង។

បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត  សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧