តើវាអាចនឹងប៉ះពាល់ដល់អំឡុងពេលមានផ្ទៃពោះដែរឬទេ?

សំណួរ ៖ នាងខ្ញុំអាយុ២៧ឆ្នាំ កម្ពស់១ម៉ែត្រ៥៥ ទម្ងន់៥២គីឡូក្រាម ជាស្ត្រីមេផ្ទះ។ ខ្ញុំមានប្រវត្តិជំងឺរលាកថ្លើមប្រភេទB ហើយក៏បានទទួលការព្យាបាលជាសះស្បើយរួចហើយដែរ។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើវាអាចនឹងមានផលប៉ះពាល់សម្រាប់ខ្ញុំអំឡុងពេលមានផ្ទៃពោះដែរឬទេ? បើមាន តើខ្ញុំគួរធ្វើដូចម្តេច?

ចម្លើយ ៖ ជំងឺរលាកថ្លើម គឺជាការរលាកនៃសរីរាង្គថ្លើម។ ចំពោះជំងឺរលាកថ្លើមប្រភេទ B ជាការចម្លងនៃមេរោគរលាកថ្លើម B ទៅកាន់សរីរាង្គថ្លើម។ នៅពេលបុគ្គលម្នាក់បានឆ្លងវីរុសជំងឺរលាកថ្លើមប្រភេទB វាអាចសម្ងំនៅក្នុងរាងកាយរបស់មនុស្សពេញមួយជីវិត ហើយបង្កជាបញ្ហាថ្លើមរ៉ាំរ៉ៃ។ ការចម្លងនៃរលាកថ្លើមប្រភេទ B មិនបង្កជាបញ្ហាដល់អ្នកឬកូនក្នុងផ្ទៃនៅពេលពពោះនោះទេ តែវាអាចរាលដាលដល់ទារកអំឡុងពេលសម្រាលតាមបែបធម្មជាតិ ឬការវះកាត់។ គ្រប់ស្រ្តីមានផ្ទៃពោះទាំងអស់គួរធ្វើតេស្តរកមេរោគរលាកថ្លើមប្រភេទ B អំឡុងពេលត្រីមាសទីមួយ។ ប្រសិនបើលទ្ធផលនៃការធ្វើតេស្តរកឃើញពីភាពវិជ្ជមាននៃមេរោគរលាកថ្លើម B នោះទារកដែលកើតមកនឹងត្រូវបានចាក់ថ្នាំភ្លាមៗនៅក្នុងបន្ទប់សម្រាល។ ម៉្យាងទៀត នៅរាល់មុនពេលសម្រេចចិត្តក្នុងការពពោះ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញជាមុនសិន។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Women and Baby’s Centre

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់