៥មូលហេតុនៃការរមាស់បរិវេណទ្វារមាស...

វាអាចជាប្រធានបទគួរឲ្យខ្មាសអៀនមួយ! ប៉ុន្តែមានស្ត្រីជាច្រើនទទួលរង​នូវ​ផលរំខានទាំងនេះ  ហើយគួរ​ឲ្យធុញខ្លាំងណាស់  ប្រសិនបើវាកើតមានចំពោះអ្នក។

តាមធម្មតាវាគ្រាន់តែជាផលរំខានដូចទៅនឹងការមករដូវដូច្នេះឯង  ប៉ុន្តែពេល​ខ្លះវាក៏អាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរបានដែរ។ តាមរយៈអត្ថបទខ្លីនេះ វានឹងអាចជួយអ្នកឲ្យដឹងថា តើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាដូចជាមានស្រមោចខាំតំបន់ពិសេសរបស់អ្នក។

តើអ្វីទៅជាជម្រើសក្នុងការព្យាបាល? ប៉ុន្តែដូចសព្វមួយដងវាជាការល្អបំផុតដែលអ្នកគួរទៅ ជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវមួយ។ បញ្ហាទាំង ៥នោះមាន៖

១. ការរលាកទ្វារមាសដោយបាក់តេរី (BV)
BV​ អាចជាមូលហេតុញឹកញាប់ជាងគេ ដែលបណ្តាល ឲ្យអ្នករមាស់បរិវេណ​ទ្វារមាស ដែលបណ្តាលមកពីអតុល្យភាពនៃបាក់តេរីល្អ (ថយចុះ) និងបាក់​តេរីអាក្រក់  (កើនឡើង) និងការបំរែបំរួលនៃកម្រិតជាតិអាស៊ីត  pHនៅទ្វារមាសស្ត្រី។ វាអាចស្រដៀងនឹងការឆ្លងដោយមេរោគផ្សិត ប៉ុន្តែប្រសិនបើមានធ្លាក់ស ហើយឆ្អាបដូចត្រីនោះ ប្រាកដណាស់គឺ BV។ ចំពោះការព្យាបាលវិញ លោកអ្នកអាចសាកសួរអំពីពពួកប៊្រីប៊ីយ៉ូទីក (Prebiotic) ក្រុមនេះមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

២. ការឆ្លងដោយមេរោគផ្សិត
ដូចBVដូច្នេះដែរ  មេរោគផ្សិតបណ្តាលមកពីអតុល្យភាពនៃកម្រិតអាស៊ីត pH។ វាអាចកើតមានដោយសារតែក្រោយការប្រើថ្នាំផ្សៈ ការរួមភេទ ស្ត្រេសការតមអារហា  (ស្ត្រីមានជំងឺទឹកនោមផ្អែម មានអត្រាខ្ពស់)។  បន្ថែមលើការរមាស់ អ្នកអាចសម្គាល់ឃើញមានការធ្លាក់សរាងខាប់។ ការដែលល្អ​នោះគឺ វាងាយស្រួលក្នុងការព្យាបាលណាស់។ ការព្យាបាលស្តង់ដា គឺប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា Fluconazole ជាដើម ដែលអាចគ្រប់គ្រងរោគសញ្ញាក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។ 

៣. ការរលាកស្បែក
ការក្រហាយស្បែកនេះអាចបណ្តាលមកពីការប្រើផលិតផលមួយចំនួនដូចជា សាប៊ូ ស្រោមអនាម័យ ទឹករំអិល ទឹកអប់ជាដើម បន្ថែមលើ​ការរមាស់ អ្នកអាចសម្គាល់ផងដែរថាវាឡើងក្រហម ហើម និងឡើង​កន្ទួល។​ វាក៏អាចបណ្តាលមកពីការកោររោមផងដែរ ប្រសិនបើអ្នកងាយនឹងអាល្លែហ្ស៊ី សូម​ប្រើផលិតផល ដើម្បីបន្ថយអាល្លែហ្ស៊ីដូចជា សាប៊ូកក់សក់ ហ្វូមកោរ សាប៊ូបន្ទន់សម្លៀកបំពាក់ជាដើម សូមចៀសវាងការប្រើផលិតផល ដែលបណ្តាលឲ្យរលាកដូចជាសាប៊ូដុសខ្លួន សារធាតុគីមី ឬទឹករំអិលដែលធ្វើឲ្យរលាក។

៤. ជំងឺស្បែក ឬជំងឺស្បែករបកក្រហម
បញ្ហាស្បែកតំណរពូជទាំង ២នេះអាចបណ្តាលឲ្យតំបន់ពិសេសរបស់ស្ត្រីឡើងក្រហម និងរមាស់ ហើយវាអាចឡើងរោលដូចនឹងការរលាកសំឡីអនាម័យ​ដូច្នេះដែរ។ ប្រសិនបើអ្នកឃើញមានអាការៈបែបនេះ ការប្រើផលិតផលដែលមាន steroid ស្រាលដូចជា hydrocortisone ឬលាងសម្អាត​ដោយ​ទឹក​អង្ករ អាចជួយបន្ថយការរំខានទាំងនេះបាន។

៥. ការឆ្លងជំងឺកាមរោគ
ទំព័រសុខភាពស្ត្រី (ស.ស) មិនគួរប្រាប់អ្នកពីបញ្ហានេះម្តងទៀតនោះទេ។ ប៉ុន្តែការរួមភេទដែលមិនបាន ការពារអាចបណ្តាលឲ្យអ្នកឆ្លងនូវជំងឺធ្ងន់ធ្ងរបាន ដូច្នេះអ្នកត្រូវតែការពារខ្លូនអ្នកនៅពេលរួមភេទជានិច្ច។

មេរោគខ្លះអាចធ្វើឲ្យរូងនាគរបស់អ្នករមាស់បានដូចជា ជំងឺ Chlamydiaជំងឺស្វាយ ជំងឺ Trichomoniasis និងជំងឺប្រមេះទឹកបាយជាដើម។ វាអាច​​បណ្តាលឲ្យអួលៗ អាចឈឺពើតៗ និងអាចធ្វើឲ្យឈឺ និងក្រហាយខ្លាំង​នៅតំបន់​ពិសេស​នោះ។ ប្រសិនបើអ្នកមានបញ្ហារមាស់ដោយអមជាមួយនឹង រោគសញ្ញានៃជំងឺកាមរោគទាំងនេះដូចជា ក្រហាយខ្លាំង នោមឈឺ ធ្លាក់សររមាស់ធំក្លិនខ្លាំង ឈឺនៅពេលរួមភេទ អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញរោគស្ត្រីជាប្រញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺកាមរោគ។ ប្រសិនបើវា​ជាជំងឺ​កាមរោគ វេជ្ជបណ្ឌិតរបស់អ្នកអាចប្រើថ្នាំសម្លាប់មេរោគដោយចាក់ លេប ឬថ្នាំ​ប្រឆាំងនឹងវីរុស ប្រសិនបើវាជាជងឺប៉េស៕

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់