សុខភាពអាជីវកម្មរបស់ឱសថស្ថានក្នុងស្រុក មានបញ្ហាឬទេ?

ឱសថស្ថានអាចចាត់ទុកបានថាជាកន្លែងផ្តល់សេវាសុខភាពដំបូងគេ   ដែលប្រជាជនភាគច្រើនគិតដល់ កាលណាមានតម្រូវការទាក់ទងនឹងឱសថ ឬដំបូន្មានសុខភាពណាមួយ។ ដូចនេះ ឱសថស្ថានក្នុងសហគមន៍គឺជាកន្លែងដែលអាចមានឱកាសទំនាក់ទំនងជាមួយនឹងអ្នកជំងឺ និងប្រជាជនទូទៅផ្ទាល់បានយ៉ាងទូលំទូលាយ ដែលធ្វើឲ្យវាក្លាយទៅជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ឲ្យអ្នកជំងឺនូវទំនុកចិត្តលើវិស័យសុខាភិបាល។

ជាក់ស្តែង  នៅប្រទេសកម្ពុជាឱសថស្ថានសហគមន៍បានរីកដុះដាលនៅស្ទើរគ្រប់ទីកន្លែង    និងគ្រប់ខេត្តក្រុងទូទាំងផ្ទៃប្រទេសដែលធ្វើឲ្យការទទួលបានសេវាសុខភាពជាពិសេសទាក់ទងនឹងផ្នែកឱសថកាន់តែកើនឡើងជាបន្តបន្ទាប់។   ទោះយ៉ាងណាក៏ដោយ   ឧបសគ្គមួយចំនួននៅក្នុងដំណើរការរបស់ឱសថស្ថានត្រូវបានរាយការណ៍មកថា    អាចប៉ះទង្គិចដល់សុខភាពផ្ទាល់របស់អាជីវកម្មឱសថស្ថាន   និងអាចឈានដល់ការប៉ះទង្គិចខ្លះលើការផ្តល់សេវាសុខភាពទៅកាន់អ្នកជំងឺ ក៏ដូចជាអតិថិជនទូទៅផងដែរ ហើយទាំងនេះ ក៏បានធ្វើឲ្យលេចចេញជារូបភាពខ្លះៗរួចមកហើយនូវការបាត់បង់ទំនុកចិត្ត និងការវាយប្រហារពីអ្នកជំងឺមួយចំនួនទៅលើវិស័យឱសថសាស្ត្រ  ព្រមទាំងវិស័យសុខាភិបាលទាំងមូល ដែលពេលខ្លះរូបភាពទាំងនោះ  ហាក់ដូចជាត្រូវបានពន្លើសហួសពីការពិតទៀតផង។   

ខណៈនេះផងដែរ ទំនោរនៃទីផ្សារសេរី   និងសមាហរណកម្មបានគ្របដណ្តប់លើវិស័យមួយចំនួន រួចមកហើយនៅកម្ពុជាដោយក្នុងនោះដូចដែលយើងបានឃើញស្រាប់អំពីការរីកដុះដាលដូចផ្សិតនៃអាជីវកម្មផ្នែកចំណីអាហារ និងហាងកាហ្វេដែលមានម៉ាកយីហោជាមួយនឹងសក្តានុពលពីបរទេសជាដើម។  

សំណួរសួរថា «ប្រសិនបើពុំមានដំណោះស្រាយណាមួយចំពោះបញ្ហាលាក់មុខនៅក្នុងឱសថស្ថានក្នុងស្រុក តើអាជីវកម្មក្នុងវិស័យនេះ អាចនឹងត្រូវប្រឈមនឹងការវាយប្រហារ និងការដណ្តើមទីផ្សារនេះដែរ ឬយ៉ាងណា?»    

តើឱសថស្ថានក្នុងស្រុកគួរធ្វើយ៉ាងណាដើម្បីរក្សាជំហររបស់ខ្លួន និងធ្វើការដោះស្រាយបានទាន់ពេលវេលា ខណៈដែលពួកគេសឹងតែមិនមានពេលគ្រប់គ្រាន់ក្នុងការសម្លឹងមើលបញ្ហាដែលនឹងអាចកើតឡើងផងនោះ? 
ជាការពិតណាស់   ឱសថស្ថានជាច្រើនបានព្យាយាមរក្សាជំហររបស់ខ្លួននៅលើទីផ្សារ ដើម្បីផ្តល់សេវាឱសថទៅកាន់ប្រជាជនទូទៅតាមរយៈមធ្យោបាយផ្សេងៗ មិនថាជាការបង្កើនកម្លាំងបុគ្គលិក  ការបំពាក់ប្រព័ន្ធទំនើបៗ ការពង្រីកទីតាំង ការបង្កើនមុខឱសថ និងទំនិញដែលជាតម្រូវការផ្នែកសុខភាពជាដើម។ ទោះយ៉ាងណាក៏ដោយ ប្រតិបត្តិការក្នុងការផ្តល់ឲ្យអ្នកជំងឺនូវសេវាកម្មសុខភាពល្អប្រសើរនេះ ពេលខ្លះឱសថស្ថានខ្លួនឯងផ្ទាល់បែរជាអាចប្រឈមនឹងការលំបាក និងបង្កើនការចំណាយទាំងពេលវេលាទាំងថវិកាកាន់តែច្រើនទៅវិញ។ ដូចនេះ ដើម្បីអាចបន្តការរក្សាជំហរក្នុងប្រតិបត្តិការទាំងនេះឲ្យសមស្របទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ឱសថស្ថានទាំងអស់ក៏គួរថែទាំលើសុខភាពអាជីវកម្មផ្ទាល់ផងដែរ ដើម្បីអាចទ្រទ្រង់នៅអំឡុងពេលធ្វើការផ្លាស់ប្តូរទៅរកភាពល្អប្រសើរទាំងនេះ។ 

តើឱសថស្ថានក្នុងស្រុកគួរធ្វើដូចម្តេចលើឧបសគ្គចំពោះមុខ?
ការព្យាយាមជាលក្ខណៈបុគ្គល គឺជាអ្វីដែលអាជីវកម្មនីមួយៗមិនអាចខ្វះបាន ក៏ប៉ុន្តែ ក្នុងការរក្សាជំហរ និងការរីកចម្រើនរយៈពេលវែង ការរួមគ្នាជាសហគមន៍គឺជាជម្រើសដ៏ល្អមួយដែលឱសថស្ថានក្នុងស្រុកទាំងអស់មិនគួរខកខានក្នុងការចូលរួម ដើម្បីលើកស្ទួយវិស័យឱសថសាស្ត្រ ស្របពេលលើកស្ទួយសុខភាពរបស់អាជីវកម្មនៅក្នុងឱសថស្ថានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ហេតុនេះទើប សហគមន៍ ហេលស៍ថាម សម្រាប់ឱសថស្ថាន ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ហេលស៍ថាម ខបផូរេសិន (HEALTH TIME CORPORATION) ដើម្បីចូលរួមជាមួយនឹងឱសថស្ថានក្នុងស្រុកទាំងអស់ក្នុងការអភិវឌ្ឍឱសថស្ថាន តាមរយៈការផ្តល់ជាប្រព័ន្ធដែលអនុញ្ញាតឲ្យឱសថស្ថានទាំងអស់សម្រួលកិច្ចដំណើរការអាជីវកម្ម  ដោយប្រើប្រាស់គេហទំព័រតែមួយគឺ www.healthtime.tips  ដែលបច្ចុប្បន្ន ប្រព័ន្ធនេះមានមុខងារសំខាន់ៗដូចជា៖
•ស្វែងរកមុខឱសថលើទីផ្សារ ព័ត៌មាន និងចំណេះដឹងឱសថជាភាសាខ្មែរ
•កុម៉្មង់ទិញឱសថបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង (ពីក្រុមហ៊ុនឱសថ និងឱសថស្ថានបោះដុំនានា)
•គ្រប់គ្រងទិន្នន័យទិញលក់តាមរយៈរបាយការណ៍ស្វ័យប្រវត្តិ។

ក្រៅពីនោះ តាមរយៈគេហទំព័រនេះ ឱសថស្ថាននីមួយៗក៏អាចបង្កើតជាទំព័រអាជីវកម្មដាក់បង្ហាញទៅកាន់ប្រជាជនទូទៅដើម្បីធ្វើការស្វែងរកទីតាំង ព្រមទាំងព័ត៌មានអំពីឱសថស្ថានរបស់ខ្លួនបានផងដែរ។ ស្របពេលជាមួយគ្នា ឱសថស្ថាននីមួយៗ ក៏អាចបង្កើននូវទំនាក់ទំនងជាមួយដៃគូអាជីវកម្ម ក៏ដូចជាអតិថិជន ឬអ្នកជំងឺរបស់ខ្លួនបានថែមមួយកម្រិតទៀតតាមរយៈការចែករំលែកចំណេះដឹង ឬព័ត៌មានសុខភាពផ្សេងៗ ក៏ដូចជាការឆ្លើយតបនានានៅលើទំព័រអាជីវកម្មនេះ។

តាមរយៈមុខងារទាំងនេះ ឱសថស្ថានលក់ដុំ និងរាយទាំងអស់អាចធ្វើការទំនាក់ទំនងក្នុងអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួលជាពិសេសជាមួយនឹងក្រុមហ៊ុនចែកចាយឱសថដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកម្លាំងរបស់អ្នកតំណាងលក់ឱសថ។ លើសពីនោះ ពួកគេក៏អាចកាត់បន្ថយការខាតបង់មួយចំនួនដោយសារកំហុសក្នុងរបាយការណ៍ ឬបញ្ជីទំនិញ ព្រមទាំងចំណេញពេលវេលា និងកម្លាំងពលកម្មក្នុងដំណើរការឱសថស្ថានខ្លះៗដូចជា ការស្វែងរកឱសថ និងព័ត៌មានផ្សេងៗ ជាពិសេសគឺការកុម៉្មង់ទិញឱសថ និងត្រួតពិនិត្យបញ្ជី ឬស្តុកទំនិញតែម្តង។ ជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ  ឱសថស្ថានក៏នឹងអាចកាត់បន្ថយការចំណាយពេលវេលាទៅលើប្រតិបត្តិការប្រចាំថ្ងៃខ្លះៗ ហើយផ្ទុយមកវិញអាចចំណាយពេលវេលាបានកាន់តែមានប្រសិទ្ធភាព ដើម្បីជាការរីកចម្រើននៃឱសថស្ថានរបស់ខ្លួន ព្រមទាំងអាចផ្តល់ភាពយកចិត្តទុកដាក់កាន់តែប្រសើរចំពោះអតិថិជន។

ពិតប្រាកដណាស់ ប្រព័ន្ធដែលអភិវឌ្ឍទៅតាមបច្ចេកវិទ្យាថ្មី អាចត្រូវបានមើលឃើញថាជាភាពស្មុគស្មាញសម្រាប់ឱសថស្ថានក្នុងស្រុកក្នុងការប្រើប្រាស់ជាលើកដំបូង ក៏ប៉ុន្តែជាក់ស្តែងបច្ចេកវិទ្យាក្នុងឱសថស្ថានបែបទំនើប ត្រូវបានប្រើប្រាស់រួចមកហើយនៅប្រទេសអភិវឌ្ឍជាច្រើន។ នៅចុងបញ្ចប់ ការសហការណ៍ និងជួយគ្នាជាលក្ខណៈសហគមន៍ ក៏ដូចជាការធ្វើការស្ថាបនាកែលំអជាបន្តបន្ទាប់ នឹងផ្តល់ឲ្យឱសថស្ថានរីកចម្រើន រឹងមាំជាមួយនឹងភាពងាយស្រួលរបស់បច្ចេកវិទ្យា និងភាពកក់ក្តៅពីសហគមន៍។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់