ត្រូវបញ្ឈប់ការប្រើប្រាស់ និងទិញផលិតផលពីប្រភពទាំងពីរនេះ...

កាលពីថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨  ក្រសួងសុខាភិបាលចេញផ្សាយនូវសេចក្តីប្រកាសជូនដំណឹងរបស់ ស្តីអំពី«គេហទំព័រឈ្មោះ Health and Beauty និងវេបសាយឈ្មោះ https://www.angkorhealth.com ដែលបាន និងកំពុងធ្វើការផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល»។ 

ក្រសួងសុខាភិបាលបានលើកឡើងថា ប្រភពខាងលើបានផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ហួសពីការពិត ដោយគ្មានអំណះអំណាងច្បាស់លាស់។

ក្រសួងក៏សូមឲ្យប្រជាជនឈប់ប្រើប្រាស់ ឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន និងជួយផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋឈប់ទិញ ឬប្រើប្រាស់ផលិតផលតាមរយៈគេហទំព័រ និងវេបសាយខាងលើនេះ ស្របពេលដែលម្ចាស់ប្រភពត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលឱសថ និងគ្រឿងសម្អាងជាបន្ទាន់។ 

ក្នុងករណីឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤។
    
សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!!

ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់