សិក្ខាសាលាអំពី«ជំងឺទឹកនោមផ្អែមប្រភេទ ២» ពិសេសសម្រាប់និស្សិតពេទ្យគ្រប់ជំនាញ គ្រប់ឆ្នាំសិក្សា

​ដើម្បីជាចំណែកមួយក្នុងការផ្តល់នូវចំណេះដឹងបន្ថែមអំពី«ជំងឺទឹកនោមផ្អែមប្រភេទ ២»ជូនដល់អនាគតអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រុមហ៊ុនហេលស៍ថាមខប ក្រោមកិច្ចសហការឧបត្ថម្ភពីសំណាក់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ម៉េឌីថិច (Medi-Tech Laboratory) និង មន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល (Sopheak Mongkul Medical Laboratory) នឹងរៀបចំនូវសិក្ខាសាលាដ៏ពិសេសមួយសម្រាប់និស្សិតសុខាភិបាល គ្រប់ឆ្នាំសិក្សា គ្រប់ជំនាញ និងគ្រប់សាកលវិទ្យាល័យទាំងអស់ ជាពិសេសនិស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងគ្រូពេទ្យឯកទេសទូទៅ។ 

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងមានការផ្តោតសំខាន់ទៅលើប្រធានបទធំៗចំនួន ២សំខាន់ រួមមាន៖
-ប្រធានបទការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ២
វាគ្មិនវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញអរម៉ូន បម្រើការនៅមន្ទីរពេទ្យ ព្រះកុសុមៈ និងមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម
-ប្រធានបទតេស្តមន្ទីរពិសោធន៍ដ៏មានគុណប្រយោជន៍ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ២
វាគ្មិន ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម

អ្វីដែលរឹតតែពិសេសនោះ គឺអ្នកចូលរួមទាំងអស់នឹងមានឱកាសទទួលបានកាដូពិសេសពីសំណាក់ក្រុមការងារអ្នករៀបចំ និងក្រុមហ៊ុនឧបត្ថម្ភផងដែរ ជាពិសេស គឺមានឱកាសធ្វើការសាកសួរបន្ថែមពីប្រធានបទទាំង២ខាងលើ ក្រោយពីបទបង្ហាញរបស់វាគ្មិនជាវេជ្ជបណ្ឌិតឯកទេសទាំង២រូបផងដែរ។

កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨
ពេលវេលា ៖ ម៉ោង៧:៣០ ដល់ ម៉ោង ១១:០០ ព្រឹក
ទីកន្លែង ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បន្ទប់លេខ ៧-៨

បញ្ជាក់ ៖ ការចូលរួមស្តាប់ គឺមិនគិតថ្លៃ ដោយរាប់បញ្ចូលទាំងអាហារសម្រន់ តែចំនួនកន្លែងមានកំណត់
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ ហើយមានបំណងចុះឈ្មោះចូលរួម សូមប្រញាប់រួសរាន់ ចូលទៅកាន់តំណនេះ Diabetes Educator Seminar Registration Form  

សម្រាប់ព័ត៌មានបន្ថែម៖ 
Facebook Event : Diabetes Educator Seminar
Tel : 077 888 075
E-mail : info@time-media.com

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់

profile.png
Sokea Mou 5 ខែ មុន

Good

profile.png
Clinic Community 5 ខែ មុន

Thank you so much on behalf of our organizer team :)

ឆ្លើយតប