បម្រែបម្រួលរាងកាយ បន្ទាប់ពីឈប់ជក់បារី

ជាការពិតណាស់ បារីបង្កគ្រោះថ្នាក់ច្រើនយ៉ាងទៅលើសារពាង្គកាយរបស់អ្នក តែវាអាចមានឱកាសប្រសើរទ្បើងវិញប្រសិនបើអ្នកឈប់ជក់។ មនុស្សមួយចំនួនគិតថា ការជួសជុលកោសិកាទ្បើងវិញបន្ទាប់ពីឈប់ជក់បារី ត្រូវចំណាយពេលវេលាយូរ តែផ្ទុយទៅវិញ អ្នកនឹងទទួលបានសុខភាពល្អប្រសើរ បន្ទាប់ពីអ្នកផ្តាច់បារីបាន១០០%។

ក្នុងរយៈពេល២-៣ម៉ោងក្រោយពីឈប់ជក់៖ 
ជាតិនីកូទីន ចេញពីប្រព័ន្ធឈាមរត់ ហើយប្រហែល២ថ្ងៃនីកូទីនត្រូវបញ្ចេញចោលអស់ពីសារពាង្គកាយ។

ក្នុងរយៈពេល៦ម៉ោង៖ 
•កាបូនម៉ូណូអុកស៊ីតក្នុងឈាមថយចុះ
•អុកស៊ីសែនក្នុងឈាមកើនទ្បើង
•ល្បឿននៃចង្វាក់បេះដូងត្រឡប់ទៅធម្មតាវិញ
•សម្ពាធឈាមចុះមកធម្មតា
•សីតុណ្ហភាពនៅតាមដៃ ជើង ត្រឡប់មកធម្មតាវិញ។

ក្នុងរយៈពេល១២ម៉ោង៖
•គ្រោះថ្នាក់នៃជំងឺបេះដូងចុះថយ
•មុខងាររបស់សួតមានចលនាប្រសើរទ្បើងវិញ។ 

ក្នុងរយៈពេល៣-៥ថ្ងៃ៖
•ដឹងរសជាតិ ដឹងក្លិនប្រសើរជាងមុន
•រោគសញ្ញាញៀនបាត់អស់
•ក្អកបញ្ចេញស្លេស្មពីសួត ។

ក្នុងរយៈពេល១ខែ៖
•រោមតូចៗក្នុងសួតមានចលនាទ្បើងវិញ
•មុខងារសួត និងចរន្តឈាមមានចលនាប្រសើរទ្បើងវិញ។

ក្នុងរយៈពេល៣ខែ៖
•ការក្អក និងការរលាក ថយចុះ
•មានកម្លាំងធម្មតាវិញ។

ក្នុងរយៈពេល៣ឆ្នាំ៖ 
គ្រោះថ្នាក់នៃជំងឺបេះដូងមានតិចបំផុត។

ក្នុងរយៈពេល១៥ឆ្នាំ៖ 
ជំងឺទាំងទ្បាយដែលបណ្តាលមកពីការជក់បារី បានថយចុះមកនៅយ៉ាងទាបបំផុតប្រហែលអ្នកមិនជក់បារីដែរ លើកលែងជំងឺមហារីក។

បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


 

ពាក្យទាក់ទង


មតិយោបល់