ព្យាបាលអាការៈរមាស់ភ្នែក តាមបែបធម្មជាតិងាយៗ

()
31
ដោយ : Healthtime Go Healthy

អាការៈរមាស់ភ្នែក គឺជាអាការៈធ្វើឲ្យអ្នករមាស់ក្នុងភ្នែក និងជុំវិញភ្នែកដែលតែងតែកើតឡើងជាធម្មតាលើមនុស្សគ្រប់វ័យ។ ការរមាស់ភ្នែក គឺកើតឡើងច្រើននៅតំបន់ដែលមានបរិស្ថានមិនល្អដោយមានធូលី និងដីហុយច្រើនក្នុងបរិយាកាស ហើយវាអាចកើតឡើងតាមរដូវកាលផលដែរ។ អាការៈបែបនេះអាចធ្ងន់ធ្ងរ បើអ្នកធ្វេសប្រហែសហើយចេះតែយកដៃទៅប៉ះ និងញីមិនឈប់នៅជុំវិញភ្នែក។ លោកអ្នកអាចយកវិធីសាស្ត្រទាំងនោះទៅអនុវត្តសាកបាន.....

១. ប្រើស្បៃ ឬក្រណាត់ត្រជាក់
ដើម្បីអាចបញ្ឈប់ការរមាស់ភ្នែក អ្នកអាចប្រើប្រាស់ក្រណាត់ ឬស្បៃស្អាតមកដាក់ត្រាំក្នុងទឹកកកឲ្យត្រជាក់ រួចអាចយកស្បៃស្អាតយកមកដាក់លើតំបន់ត្រង់កន្លែងណាដែលមានអាការៈរមាស់ខ្លាំង។ ព្យាយាមធ្វើបែបនេះ៣ ទៅ៤ដងក្នុងមួយថ្ងៃក៏អាចព្យាបាលអាការៈរមាស់ភ្នែកបានដោយងាយ។ 

២. ត្រសក់
ផ្លែត្រសក់ គឺមានជាតិទឹក និងត្រជាត់ដែលអាចជួយប្រឆាំងនឹងភាពរមាស់បានយ៉ាងមានប្រសិទ្ធភាព ហើយត្រសក់ក៏អាចបន្ថយការរលាយ ហើម និងអាការៈរមាស់ភ្នែកបានផងដែរ។ វិធីសាស្ត្រយកផ្លែត្រសក់មកព្យាបាលការរមាស់ភ្នែក គឺចិតត្រសក់ជាចំណិតតូចៗយកមកដាក់ក្នុងទូរទឹកកកពី បន្ទាប់មកយកមកដាក់លើភ្នែកយ៉ាងតិច១០នាទី ដោយអនុវត្តបែបនេះឲ្យបាន៤ទៅ៥ដងក្នុងមួយថ្ងៃទើបងាយឆាប់បាត់រមាស់។

៣. ទឹកដោះគោស្រស់ត្រជាក់
ទឹកដោះគោស្រស់ក៏អាចយកមកព្យាបាលអាការៈរមាស់ភ្នែកបានមួយដែរ។ វីធីសាស្ត្រគឺគ្រាន់តែយកសំឡីកប្បាសផ្ដិតទឹកដោះគោ រួចហើយអ្នកអាចយកវាជួតជុំវិញភ្នែកដែលរមាស់ គឺជាការស្រេច។ អាចធ្វើបែបនេះ២ ឬ៣ដងពេលព្រឹក និងម្ដងទៀតពេលល្ងាច។ 

៤. ទឹកអំបិល 
ទឹក និងអំបិលជាវិធីងាយស្រួលមួយដែលអាចជួយឲ្យធូរស្បើយការឈឺចាប់ត្រង់ភ្នែក និងការរមាស់ភ្នែកផងដែរ។ ការលាយបញ្ចូលគ្នារវាងទឹក និងអំបិលអាចកម្ចាត់បាត់តេរី និងកម្ទេចកម្ទីដីបាន។ វិធីងាយស្រួល គឺអាចលាយអំបិលមួយស្លាបពា្រកាហ្វេដាក់ក្នុងទឹកស្អាតរួចដាំទឹករហូតដល់អំបិលរលាយអស់ បន្ទាប់មកទុកឲ្យត្រជាង់ រួចមកបន្តក់លើកន្លែងដែលឈឺ និងរមាស់។ ធ្វើបែបនេះឲ្យបានញឹកញាប់ ហើយតែ២ ឬ៣ថ្ងៃ នឹងឃើញប្រសិទ្ធភាព។

៥.តែបៃតង
តែបៃតងមានអត្ថប្រយោជន៍សម្រាប់សុខភាព ក្នុងនោះ តែបៃតងក៏អាចព្យាបាលការរមាស់ភ្នែកបានដែរ។ វាអាចជាប្រយោជន៏ក្នុងការបំបាត់ការរមាស់ ថែមទៀតផង។ វីធីសាស្ត្រប្រើប្រាស់អាចយកតែបៃតងដាំជាមួយទឹកស្អាត បន្ទាប់មកទុកឲ្យត្រជាក់ និងបន្តក់ភ្នែក ដើម្បីលាងបាក់តេរី និងការរលោករមាស់លើភ្នែកដោយធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។

៦.ប្រទាលកន្ទុយក្រពើ 
ប្រទាលកន្ទុយក្រពើក៏មានប្រសិទ្ធភាព និងជាវិធីសាស្ត្រធម្មជាតិអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន ហើយថែមទាំងអាចព្យាបាលអាការៈរមាស់ភ្នែកបានយ៉ាងល្អ។ វិធីសាស្ត្រ គឺគ្រាន់តែកាត់យកសាច់ប្រទាលកន្ទុយក្រពើ និងធ្វើឲ្យក្លាយជាទឹកមកលាយនឹងទឹកឃ្មុំ បន្ទាប់មកដុសលើកន្លែងដែលភ្នែករមាស់នោះ។ 

៧. ទឹកបន្លែ
ទឹកបន្លែឆៅច្រើនប្រភេទជាពិសេសការរ៉ុត គឺត្រូវបានរកឃើញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈរមាស់ភ្នែកបានយ៉ាងប្រសើរ។ អ្នកអាចយកការ៉ុតមួយ ឬពីរដើម និងកិនជាទឹកការ៉ុត ដើម្បីយកមកពិសាជារៀងរាល់ថ្ងៃ ដើម្បីអាចជួយបំបាត់អាការៈរមាស់ភ្នែកបាន។ 

៨.ដំឡូងបារាំង
ដំឡូងបារាំងស្រស់ គឺជារបស់ងាយស្រួលរកដែលអាចយកមកព្យាបាលអាការៈរមាស់ភ្នែកបានផងដែរ។ ដោយគ្រាន់តែកិនជាចំណិតតូចៗរាងមូល រួចហើយយកទៅដាក់ក្នុងទឹកកក។ នៅពេលវាត្រជាក់ដាក់លើភ្នែករបស់អ្នកដោយធ្វើបែបនេះមួយថ្ងៃ៣ដងរហូតដល់អាការៈរមាស់ជាសះស្បើយ។ 

៩. ទឹកស្អាត ឬបរិសុទ្ធ
ការពិសាទឹកឲ្យបានច្រើនពី២ទៅ៣លីត្រជារៀងរាល់ថ្ងៃក៏អាចជួយកាត់បន្ថយ ឬជៀសវាងការកើតអាការៈរមាស់ភ្នែកបានដែរ។ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧