អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ...ចេះថែទាំភ្នែកខ្លួនឯងឬនៅ?

សព្វថ្ងៃនេះ បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចបណ្ដាលឲ្យភ្នែកឈឺ ឬអាចរលាកភ្នែក។ វាអាចបណ្ដាលឲ្យភ្នែករបស់អ្នក មើលមិនច្បាស់ មានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ខាងក្រោមនេះ ជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ...

១. ទុកពេលឲ្យភ្នែករបស់អ្នកសម្រាក 
អ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នក ដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នក ប្រហែលជា១០នាទី រហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយៗបាន និងឲ្យភ្នែកអ្នកសម្រាក។ 

២. ធ្វើចលនាភ្នែក
ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែង ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចំក្រោម។ ធ្វើបែបនេះ៣ដងសម្រាប់ចលនានីមួយៗ ដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។ 

៣. រក្សាសំណើមភ្នែក 
មនុស្សភាគច្រើនដែលផ្ដោតអារម្មណ៍ខ្លាំងទៅលើការងារ មិនសូវបានព្រិចភ្នែកញឹកញាប់ ទេ ដែលជាហេតុធ្វើឲ្យភ្នែករបស់អ្នកស្ងួត។ អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្ដក់ភ្នែក ដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូវចាំថា រាល់ការប្រើប្រាស់ផលិតផលណាមួយ ត្រូវសុំការណែនាំពីវេជ្ជបណ្ឌិតជាមុនសិន។ 

៤. ដកដង្កើមឲ្យបានទៀងទាត់
នៅពេលអ្នកផ្ដោតអារម្មណ៍ខ្លាំងទៅលើអេក្រក់កុំព្យូទ័រ ធ្វើឲ្យដង្ហើមអ្នកធ្លាក់ចុះដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកត្រូវដកដង្ហើមឲ្យបានទៀងទាត់ ដើម្បីឲ្យលំហូរឈាមអ្នកបានល្អ។ 

៥. ដាក់កុំព្យូទ័រនៅលើតុទាប ឬ ប្រើកុំព្យូទ័រដែលអាចចល័តបាន
ធ្វើបែបនេះ នឹងអាចភ្នែករបស់អ្នកសម្លឹងចុះ ដែលការសម្លឹងចុះក្រោម ជាមធ្យាបាយមួយដែលធ្វើឲ្យភ្នែករបស់អ្នកត្រូវបានគ្រងដោយត្របកភ្នែក ហើយព្រិចភ្នែកបានច្រើន និងចេញទឹកភ្នែកបានច្រើន។ 

៦. កំណត់លើការប្រើប្រាស់ contact lenses 
ប្រសិនបើអ្នកពាក់ contact lenses តែភ្នែករបស់អ្នកមិនសូវមានសំណើម អ្នកគួរតែប្រើប្រាស់វ៉ែនតាធម្មតាជំនួសវិញ។ មនុស្សដែលប្រើប្រាស់កុំព្យូទ័ររយៈពេលវែង គួរធ្វើការត្រួតពិនិត្យភ្នែករៀងរាល់៦ខែម្ដង។ 

៧. បរិភោគអាហារដែលមានប្រយោជន៍សម្រាប់ភ្នែក 
អាហារដែលសម្បូរសារធាតុ DHA ដែលមានប្រយោជន៍សម្រាប់កែវភ្នែក និងការពារភ្នែកពីការខូចខាត ឬ ជំងឺភ្នែកឡើងបានភ្នែកដូចជាត្រីសមុទ្រ ការ៉ុត និងបន្លែបៃតង រាប់បញ្ចូលទាំងគ្រាប់ធុញ្ញជាតិ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ការខូចខាតកោសិកាភ្នែក និងធ្វើឲ្យសមត្ថភាពនៃការមើលកាន់តែប្រសើរ ។ 

៨. បរិភោគផ្លែឈើ និងបន្លែ
ជាពិសេសផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន A ដែកជួយឲ្យភ្នែកអ្នកមានសុខភាពល្អ។ អាហារទាំងនោះ រួមមាន ៖ ស្វាយ ប៉េះប៉ោះ ឳឡឹក ការ៉ុត ល្ពៅ ដំឡូងជ្វា គ្រាប់ធញ្ញាជាតិ ត្រីនិងស៊ុត។ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់