ដុសធ្មេញច្រើន បណ្តាលឲ្យដង្កូវស៊ីធ្មេញ?

()
829
ដោយ : Healthtime Pro

សំណួរ ​៖ ខ្ញុំបាទ អាយុ២៨ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ។ ខ្ញុំតែងតែដុសធ្មេញជាប្រចាំរាល់ពេលងូតទឹក។ និយាយទៅបើខ្ញុំងូតទឹកមួយថ្ងៃ៣ដង ខ្ញុំក៏ដុសធ្មេញ៣ដងដែរ ហើយបើខ្ញុំងូតទឹក៤ដង ខ្ញុំក៏ដុសធ្មេញ៤ដងដែរក្នុងមួយថ្ងៃ។ តែមិត្តភក្តិខ្ញុំប្រាប់ថា ដុសធ្មេញច្រើនដងបែបនេះអាចបណ្តាលឲ្យដង្កូវស៊ីធ្មេញវិញ។ តើនេះជាការពិតឬទេ?

ចម្លើយ ៖ ទស្សនៈដែលថាដុសធ្មេញច្រើនដងធ្វើឲ្យដង្កូវស៊ីធ្មេញនោះ គឺមិនពិតទេ ផ្ទុយទៅវិញ វាធ្វើឲ្យធ្មេញរបស់ប្អូនមានសុខភាពល្អ និងរឹងមាំ។ ឯមូលហេតុនៃដង្កូវស៊ីធ្មេញមានច្រើនកត្តាដូចជា៖
•ការសម្អាតធ្មេញ៖ ប្អូនត្រូវជ្រើសរើសច្រាសដុសធ្មេញដែលល្អ និងប្រើFloss តែបើសិនជាប្អូនមិនចេះប្រើFloss ប្អូនអាចទៅរៀនជាមួយនឹងទន្តពេទ្យបាន ហើយចំពោះអ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ពួកគាត់ត្រូវប្រើច្រាសតូចមួយទៀតបន្ថែម ដើម្បីដុសចន្លោះធ្មេញ (Interdental brush)។
•ការជ្រើសរើសថ្នាដុសធ្មេញ៖ ថ្នាំដុសធ្មេញដែលប្អូនប្រើត្រូវមានជាតិភ្លុយអឲ្យបានគ្រប់គ្រាន់។
•អាហារ៖ ប្អូនគួរកាត់បន្ថយអាហារដែលមានជាតិស្អិត ផ្អែម និងអាស៊ីត ដោយមិនត្រូវបរិភោគអាហារប្រភេទនេះញឹកញាប់ពេក និងត្រូវដុសធ្មេញឲ្យស្អាតបន្ទាប់ពីបរិភោគរួច។
•ទឹកមាត់៖ ចំពោះអ្នកដែលមានទឹកមាត់មានវត្តមានបាក់តេរីច្រើន នឹងត្រូវណែនាំឲ្យប្រើថ្នាំបៀម។

កស្រាយដោយ ៖ លោកស្រីទន្តបណ្ឌិត យិន ស៊ិីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ HealthTime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧