មករដូវមិនទៀង ហើយពេលមកម្តងៗ ឈឺពោះខ្លាំងស្ទើរទ្រាំមិនបាន?

()
1309
ដោយ : Healthtime Pro

សំណួរ ៖ នាងខ្ញុំឈ្មោះ អាយុ១៦ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំមានបញ្ហាមករដូវមិនទៀងទាត់ និយាយរូម២ខែបានមកម្តងហើយពេលមកម្តងៗខ្ញុំឈឺពោះខ្លាំងស្ទើរទ្រាំពុំបាន ដែលមានរយៈពេលពី៤ទៅ៥ថ្ងៃទើបបាត់។ តើនាងខ្ញុំមានជំងឺអ្វីដែរ?​ តើនាងខ្ញុំគួរធ្វើដូចម្តេច?

ចម្លើយ ៖​ ការមករដូវមិនទៀងទាត់ អាចបណ្តាលមកពីមូលហេតុជាច្រើន ដែលក្នុងនោះដំណើរការមិនទាន់ពេញលេញល្អរបស់ក្រពេញបន្តពូជ ក៏ជាមូលហេតុដែលធ្វើឲ្យស្ត្រីមករដូវមិនទៀងទាត់។ អាការៈបែបនេះតែងតែជួបប្រទះលើស្ត្រីដែលនៅក្មេងទើបនឹងពេញវ័យ។មូលហេតុដែលបណ្តាលឲ្យមានការឈឺចាប់ពេលមករដូវមាន៖ ស្បូនមានដុំសាច់ដែលរាំងខ្ទប់លំហូរនៃឈាមរដូវ មានគីសអង់ដូមេទ្រីយ៉ូសនៅក្រពេញដៃស្បូន និង​ការកន្ត្រាក់នៃសាច់ដុំស្បូនពេលមករដូវ។ ចំពោះករណីរបស់ក្មួយ ក្មួយគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេស និងធ្វើការពិនិត្យអេកូសាស្រ្ត។ បើពិនិត្យទៅឃើញថាសរីរាង្គបន្តពូជរបស់ក្មួយគ្មានបញ្ហាទេនោះ ក្មួយគ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ពេលមករដូវតែប៉ុណ្ណោះ។ រដូវនឹងទៀងទាត់វិញពេលពេញវ័យពេញលេញ។ការឈឺចាប់ពេលមករដូវនឹងបាត់ទៅវិញបន្ទាប់ពីសម្រាលកូន។

បកស្រាយដោយ ៖​ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ហួត​ សេង ឯកទេសសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧