ផឹកស្រា(Alcohol)ច្រើនម៉េចវិញទៅ?

()
677
ដោយ : Editor

ហេលស៍ថាម៖ នាងខ្ញុំឈ្មោះ ចរិយា អាយុ ២០ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំចង់ដឹងថា តើការផឹកស្រាច្រើនអាចបង្កឲ្យកើតជំងឺមហារីកថ្លើមដែរទេ?

ចម្លើយ ៖  ការពិសាស្រាត្រូវបានចាត់ទុកថាជាកត្តាបង្កគ្រោះថ្នា់ក់(risk factor) ចំពោះជំងឺមិនឆ្លងដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងក្នុងនោះក៏មានជំងឺមហារីកជាច្រើនទៀតផងដែរ។ ដោយឡែកមូលហេតុចម្បងដែល បង្កឲ្យកើតជំងឺមហារីកថ្លើម មានដូចជាមេរោគរលាកថ្លើមប្រភេទ បេ និងសេ (HBV or HCV) ឬប៉ារ៉ាស៊ីត (Ex: schistosomiasis) ឬAflatoxin។

ការពិសាស្រាក្នុងបរិមាណច្រើននោះនឹងអាចចោទជាបញ្ហារដល់ថ្លើមដែលអាចឲ្យក្រិនថ្លើម ដែលជាផលប៉ះពាល់ដ៍អាក្រក់សម្រាប់ការជំរុញឲ្យមានការវិវឌ្ឍឆាប់រហ័ស និងការស្លាប់របស់អ្នកកើតជំងឺមហារីកថ្លើម។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីកនិងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាគ្រូទ្រឹស្តី និងគ្លីនិកនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧