វេជ្ជបណ្ឌិត ស្រ្តី ឯកទេស ឫសដូងបាត និង គ្លីនិក ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត ដំបូងគេបង្អស់នៅកម្ពុជា !

វេជ្ជបណ្ឌិត ស្រ្តី ឯកទេស ឫសដូងបាត និង គ្លីនិក ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត ដំបូងគេបង្អស់នៅកម្ពុជា !

គ្លីនិក អេគីប ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត បានកំពុងសហការជាមួយលោកស្រីវេជ្ជបណ្ឌិត ប៉ា សុម៉ាឡែន វេជ្ជបណ្ឌិត ឯកទេស ជម្ងឺ ឫសដូងបាត សញ្ញាប័ត្រមកពីប្រទេស បារាំង និង ជាវេជ្ជបណ្ឌិតឯកទេសស្ត្រីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ផ្នែកជម្ងឺ ឫសដូងបាត ។

វេជ្ជបណ្ឌិតស្ត្រី ឯកទេស ជម្ងឺឫសដូងបាត រូបនេះបានបញ្ចប់ថ្នាក់វេជ្ជបណ្ឌិត ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត នៅសាកលវិទ្យាលយ័វិទ្យាសាស្ត្រសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងធ្លាប់បានចុះធ្វើកម្មសិក្សារនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និង ក្នុងបណ្តាលមន្ទីរពេទ្យធំៗ ជាច្រើនទៀតក្នុងប្រទេស និង ក្រោយពីបានបញ្ចប់ការសិក្សារក្នុងប្រទេសរួចមកលោកស្រ្តីវេជ្ជបណ្ឌិតក៏បានទៅបន្តការសិក្សារថ្នាក់ជំនាញ ឯកទេសផ្នែកជម្ងឺ ឫសដូងបាត នេះផងដែរនៅឯប្រទេស បារាំង ។

នាពេលបច្ចុបន្បនេះលោកស្ត្រីវេជ្ជបណ្ឌិតបានត្រលប់មកមាតុប្រទេសយើងវិញ និង ក៏កំពុងបំរើការនៅក្នុងមន្ទីរពេទ្យ ព្រះកុសុមៈ នៅក្នុងរាជធានី ភ្នំពេញ ព្រមទាំងកំពុងសហការជាមួយគ្លីនិក គីប ឯកទេស ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត ដើម្បីពង្រឹងវិសាលភាព និង ទំនុកចិត្ត ហើយក៏ចង់បង្ហាញ ជូនដល់ប្រជាពលរដ្ធខ្មែរយើងទាំងអស់គ្នាថាក្រុមវេជ្ជបណ្ឌិតខ្មែរយើងក៏មានសមត្ថភាព វិជ្ជាជីវៈ ក្រមសីលធម៌ និង ជំនាញឯកទេសដូចប្រទេសជិតខាង ក៏ដូចជាប្រទេសជឿនលឿនដ៍ទៃផងដែរ ។

គ្លីនិកយើងខ្ញុំ និង លោកស្ត្រីវេជ្ជបណ្ឌិត មានទិសដៅតែមួយក្នុងការផ្តល់ជូននូវសេវាសុខភាព ផ្នែកពិគ្រោះ ពិនិត្យ និង ព្យាបាល ជម្ងឺ ឫដូងបាត ដោយវេជ្ជបណ្ឌិតជំនាញ និង មានឯកទេសច្បាស់លាស់ ជូនដល់បង ប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដោយការយកចិត្តទុកដាក់ គុណភាព និង ប្រសិទ្ធិភាពខ្ពស់ កំរិតស្តង់ដារអន្តរជាតិ យ៉ាងពិតប្រាកដ  !

ពីគ្លីនិក អេគីប ឯកទេស ជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត

ពាក្យទាក់ទង


មតិយោបល់

profile.png
Ekip Reception 1 ឆ្នាំ មុន

១៥$ សំរាប់ការពិនិត្យជាមួយឧបករណ៍មើលបាត

profile.png
Dara 1 ឆ្នាំ មុន

ខ្ញុំចង់សួរអ្នកគ្រូលោកគ្រូថា តម្លៃ15$នឹងជាតម្លៃគ្រាន់តែពិនិត្យ ឬរួមទាំងព្យាបាល (ឬសដូងបាត)