ខ្លួនឯងម៉្ញូប តែមិនចង់ឲ្យកូនម៉្ញូបដែរ ធ្វើម៉េចទៅ?

សំណួរ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំរស់នៅខេត្តកំពង់ចាម។ ភ្នែកខ្ញុំម៉្ញូបតាំងពីតូច ហើយខ្ញុំខ្លាចកូនប្រុសខ្ញុំ ម៉្ញូបដូចខ្ញុំដែរ។ តើខ្ញុំគួរធ្វើដូចម្តេចដើម្បីការពារគាត់កុំឲ្យកើតជំងឺនេះ?

ចម្លើយ៖ ចំពោះករណីម៉្ញូបនេះអាចមានកត្តាតំណពូជ ដូចនេះមិនអាចមានការការពារមិនឲ្យកើតជំងឺនេះបានទេ ប្រសិនបើស្រឡាយម្តាយឬឪពុកមានជំងឺនេះ។ តែបើម៉្ញូបដោយសារការមើលជិតច្រើន ឬមើល screen ច្រើន គឺអាចចៀសវាងបាន ពោលគឺពេលមើលត្រូវមានពន្លឺគ្រប់គ្រាន់ ត្រូវមានពេលសម្រាកដោយមើលប្រហែល១៥ឬ២០នាទីត្រូវងាកភ្នែកចេញពីអក្សរ ឬscreen ដែលយើងមើល។

បកស្រាយដោយ  ៖ សាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Has 1 មតិយោបល់
សុខន

តេីភ្នែកម្ញូប​​​​​​អាចព្យាបាលរឺមានវិធីណាអាចជូយអេាយភ្លឺជាងមុនទេ?

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧