មានឈាមហូរ រាល់ពេលដុសធ្មេញ?

()
352
ដោយ : Editor

សំណួរ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ រាល់ពេលខ្ញុំដុសធ្មេញ តែងតែមានហូរឈាម។ តើនេះបណ្តាលមកពីអ្វី? ហើយត្រូវព្យាបាលដូចម្តេចដែរ?

ចម្លើយ៖ ការហូរឈាមអញ្ចាញអាចបណ្តាលមកពីមូលហេតុជាច្រើន ហើយភាគច្រើនបណ្តាលមកពីមានកំណកកំបោរនៅជាប់នឹងធ្មេញដែលបណ្តាលឲ្យរលាកអញ្ចាញធ្មេញ។ ចំពោះការព្យាបាលវិញ ជំងឺរលាកអញ្ចាញធ្មេញត្រូវព្យាបាលតាមដំណាក់កាលនៃជំងឺ៖
•ករណីក្នុងដំណាក់កាលរលាកមធ្យម ទន្តពេទ្យនឹងធ្វើការលាងធ្មេញ និងណែនាំឲ្យអ្នកជំងឺប្រើទឹកខ្ពុរមាត់ជាប្រចាំ ព្រមទាំងឲ្យមកជួបវិញក្នុងរយៈពេល ១ខែ ទៅ២ខែក្រោយ។
•ករណីក្នុងដំណាក់កាលរលាកខ្លាំង ទន្តពេទ្យនឹងចាក់ថ្នាំស្ពឹក ហើយធ្វើការបកអញ្ចាញធ្មេញ រួចកៀរយកកំបោរចេញឲ្យអស់ ទើបធ្វើការបិទអញ្ចាញឲ្យដូចដើមវិញ។ ម៉្យាងទៀត អ្នកជំងឺត្រូវត្រឡប់មកជួបវិញក្នុងរយៈពេល ២សប្តាហ៍ម្តង។

បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧