៦ យ៉ាងការពារអ្នកពីជំងឺមហារីកសុដន់

ដោយហេតុថាជំងឺមហារីកសុដន់អាចមានឱកាសកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ហើយការការពារខ្លួនពីជំងឺមហារីកសុដន់តាមវ័យនីមួយៗ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ ដូចនេះហើយវាពិតជាមានសារសំខាន់ចំពោះស្ត្រីគ្រប់រូប និងគ្រប់វ័យ។

ជាថ្មីម្តងទៀត លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ នឹងណែនាំអំពីវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការការពារខ្លួនពីជំងឺមហារីកសុដន់ដែលស្ត្រីទាំងអស់ មិនថាស្ថិតក្នុងវ័យណាត្រូវយល់ដឹងតាមរយៈអត្ថបទខាងក្រោម។

ពេលវេលាដែលគួរចាប់ផ្តើមការពារមហារីកសុដន់វិធីសាស្រ្តការពារ គួរត្រូវបានចាប់ផ្តើមឲ្យបានឆាប់រហ័សដោយសារ២៥%នៃជំងឺមហារីកសុដន់ ត្រូវបានគេរកឃើញចំពោះស្រ្តីដែលមានអាយុ ៥០ឆ្នាំនៅក្នុងប្រទេសអភិវឌ្ឍ ម៉្យាងវិញទៀតចំនួន២២%នៃជំងឺមហារីកសុដន់បានកើតឡើងចំពោះស្រ្តី ដែលស្ថិតក្នុងវ័យមុនពេលអស់រដូវ និងភាគច្រើនមានសភាពធ្ងន់ធ្ងរជាងស្រ្តីដែលមានវ័យក្រោយអស់រដូវទៀតផង។ ការសិក្សាខាងលើជាមូលហេតុចម្បង ដែលការការពារមហារីកសុដន់គឺតម្រូវឲ្យគ្រប់ស្រ្តីត្រូវតែចាប់អារម្មណ៍ឲ្យបានខ្លាំងលើកត្តាហានិភ័យនានា ដែលអាចជួបនៅក្នុងអំឡុងពេលជាក់លាក់នីមួយៗនៃជីវិតរបស់ស្ត្រីដូចជា៖
• នៅក្នុងវ័យកុមារ៖ ត្រូវតាមដានកត្តាហានិភ័យនៅមុនពេល និងកំឡុងពេលលូតលាស់នៃសុដន់
• សម្រាប់មនុស្សពេញវ័យ៖ ត្រូវចាប់អារម្មណ៍នៅពេលសុដន់មិនទាន់លូតលាស់បានពេញលេញ និងពេលផ្តល់កំណើតកូនជាលើកដំបូង។

តាមការស្រាវជ្រាវបានបង្ហាញផងដែរថា ក្មេងស្រីដែលបរិភោគអាហារដែលមានកាឡូរីខ្ពស់ តែមានសារធាតុចិញ្ចឹមតិច ដោយសារតែជាអាហារដែលមិនសូវមានបន្លែ ផ្លែឈើ ព្រមទាំងមិនសូវធ្វើលំហាត់ប្រាណអាចធ្វើឲ្យពួកគេឆាប់ចាប់ផ្តើមមានរដូវហើយរាងកាយពួកគេក៏ឆាប់ចាប់ផ្តើមផលិតអ័រម៉ូនអឺស្រ្តូសែន ដែលមានន័យថាក្មេងស្រីទាំងនោះនឹងរងឥទ្ធិពលដោយអ័រម៉ូននេះបានកាន់តែច្រើនក្នុងជីវិតរបស់គេ។  ដោយសារតែអ័រម៉ូនអឺស្ត្រូសែននេះ អាចធ្វើឲ្យមានការវិវឌ្ឍទៅជាមហារីកសុដន់ ក្មេងស្រីទាំងនោះអាចប្រឈមនឹងមហារីកសុដន់បាននៅពេលក្រោយ។ ការចាប់ផ្តើមការការពារតាំងពីវ័យក្មេង បន្តរហូតដល់វ័យជំទង់ និងពេលពេញវ័យអាចជួយកាត់បន្ថយការលូតលាស់នៃកោសិកាត្រៀមមហារីក ឬក៏ដំបៅដែលកំពុងក្លាយខ្លួនជាកោសិកាមហារីកសុដន់។ ដូចនេះពេលវេលាក្នុង ការចាប់ផ្តើមពិតជាមានឥទ្ធិពលដល់ការការពារនៃជំងឺមហារីកសុដន់យ៉ាងខ្លាំង។

វិធីសាស្រ្តការពារពីជំងឺមហារីកសុដន់
1. ញ៉ាំអាហារសុខភាព
បន្លែ ផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិ និងផលិតផលចម្រាញ់ចេញពីសណ្តែក ក៏ដូចជាទឹកដោះគោ ឬយ៉ាអួ សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព។ គួរទទួលទានរបបអាហារនេះចាប់តាំងពីវ័យក្មេង និងបន្តរហូតពេញមួយជីវិត នោះវាអាចការពារខ្លួនអ្នកពីជំងឺមហារីកសុដន់បាន ៣%។ ហើយត្រូវចាំបាច់ចៀសវាងបរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ ចំណីអាហារដែលបានកែច្នៃ និងពពួកសាច់ក្រហម។
2. ចៀសវាង ឬកាត់បន្ថយជាតិអាល់កុល
• កាត់បន្ថយ ឬចៀសវាងការទទួលទានសារជាតិអាល់កុលនៅពេលចាប់ផ្តើមមករដូវលើកទី ១និងក្នុងពេលផ្តល់កំណើតកូនដំបូង អាចកាត់បន្ថយជំងឺមហារីកសុដន់បានអត្រា ៣%។
• ការកាត់បន្ថយ ឬចៀសវាងពីការប្រើប្រាស់អាល់កុលពេញមួយជីវិតអាចការពារខ្លួនពីជំងឺមហារីកសុដន់ បានចំនួន ៣%។
3.    ឈប់ជក់បារី
4.    ចៀសវាងការលើសទម្ងន់គួរថែរក្សាខ្លួនពីការលើសទម្ងន់ ជាពិសេសចំពោះស្រ្តីក្នុងវ័យក្រោយអស់រដូវ ដោយវាអាចការពារខ្លួនអ្នកពីជំងឺមហារីកសុដន់បានដល់ទៅ ២៥% ទៅ ៣២%។
5.    របៀបរស់នៅដែលសកម្មការធ្វើលំហាត់ប្រាណជាទៀងទាត់ ៥ដងក្នុងមួយអាទិត្យ ជាជម្រើសល្អសម្រាប់ផ្តល់នូវថាមពល និងគួរមានជីវភាពរស់នៅដ៏រស់រវើកមួយ។ ចាប់ផ្តើមធ្វើលំហាត់ប្រាណតាំងពីវ័យក្មេង និងបន្តរហូត អាចការពារខ្លួនពីជំងឺមហារីកសុដន់បានដល់ទៅ ១១%។
6.    ប្រើប្រាស់ថ្នាំអ័រម៉ូនរាល់ការប្រើប្រាស់ថ្នាំអ័រម៉ូនជំនួស ឬថ្នាំពន្យារកំណើតត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិត។ ការចៀសវាងការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនដែលមានផ្ទុក Estrogen និង progesterone អាចការពារអ្នកពីជំងឺមហារីកសុដន់បាន ៣%។

សូមធ្វើអ្វីដែលអ្នកធ្វើបានដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺមហារីកសុដន់ហើយការអនុវត្តនូវវិធីសាស្រ្តខាងលើឲ្យបាន គឺជាជំហានក្នុងការការពារខ្លួនពីកត្តាប្រឈមនានានៃជំងឺ។ អ្នកត្រូវចងចាំផងដែរថាជំងឺមហារីកសុដន់មិនមានវ៉ាក់សាំងក្នុងការការពារនោះឡើយ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧