ក្តៅបែបនេះ​ ​ត្រូវតែទៅហែលទឹកហើយ!

ការហែលទឹកជាប្រភេទកីឡាដែលមិនបាច់ត្រូវចេញញើស ហើយស្របពេលអាកាសធាតុកំពុងតែក្តៅនេះ​ វាក៏អាចការពារការបាត់បង់ជាតិទឹក ព្រមទាំងភាពស្អុះស្អាប់នៅពេលហាត់ប្រាណផងដែរ។ 
 

ណាមួយការហែលទឹកអាចកាត់បន្ថយស្រេ្តស​ ​បង្កើនភាពរហ័សរហួន​ ​បង្កើនសម្រស់​ ​ជួយឲ្យឆ្អឹង និងសាច់ដុំរឹងមាំផងដែរ​ ​ជា ពិសេសក៏ចៀសវាងពីការកើត​ និងការរើឡើងនៃជំងឺហឺតបានថែមទៀតផង។ តែបញ្ហាដែលតែងតែជួបប្រទះនៅកន្លែងហែលទឹកខ្លះ នោះគឺនៅត្រង់ថា​ ​អនាម័យ​ ​ផាសុកភាពមិនសូវល្អ​ និងភាពអ៊ូអរពេក រកតែកន្លែងបណ្តែតខ្លួនមិនឃើញ។​ ​ហេតុនេះសូមមកមើល​ ពីការណែនាំពីទីកន្លែងហែលទឹក៥​ ​កន្លែងជាមួយនឹងសេវាកម្ម​ និងតម្លៃសមរម្យ ដែលអ្នកនឹងមិនបាច់បារម្ភពីបញ្ហាខាងលើទៀតទេ។ 

1.​ ​​The​ ​Place​ ​Fitness​ ​Center 
ជាប្រភេទកន្លែងហាត់ប្រាណមានអាងហែលទឹក ដ៏ស្រស់ស្អាត​ ​និងធំទូលាយដែលមានគំនូស បន្ទាត់សម្រាប់ហែលងាយស្រួលដល់អ្នកចង់ហ្វឹក ហាត់ហែលទឹក។ 
 
ទីតាំង៖​ ​ផ្លូវ​ ​៥១​ ​សង្កាត់បឹងកេងកង១​ ​ខណ្ឌចំការមន​ ​ភ្នំពេញ 
សេវាកម្ម៖​ ​មានជាកញ្ចប់​ ​១៨០$ក្នុងមួយខែ​ ​រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 
 
2​. ​​Superfit-Fitness​ ​and​ ​Health​ ​Club 
 

ជាកន្លែងហាត់ប្រាណដែលមានអាងហែលទឹក ធំទូលាយ​ ​​ ​និងបរិយាកាសស្ងប់ស្ងាត់ដែលអ្នក អាចតាំងអារម្មណ៍ហែលទឹក​ ​​ ​ដោយផ្តោតលើ ដង្ហើម​ ​និងធ្វើឲ្យសួតដំណើរការល្អ។ 
 
 ទីតាំង៖​ ​នៅលើផ្លូវម៉ៅសេទុង​ ​ភ្នំពេញ 
សេវាកម្ម៖​ ​មានជាកញ្ចប់​ ​១០០$ក្នុងមួយខែ​ ​រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 
 
3.​ ​​Cambodiana​ ​Hotel 
 ជាអាងទឹកមានការរចនាជាលក្ខណៈបែបខ្មែរ បុរាណមានកន្លែងអង្គុយ​ ​និងគេងសម្រាក​ ​​ ​បន្ទាប់ពីហែលទឹកហើយ។​ ​​ជាមួយខ្យល់អាកាសបែបធម្មជាតិ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ​ ​និងស្ងប់ស្ងាត់។ 
 
ទីតាំង៖​ ​ផ្លូវ​ ​313​ ​ព្រះស៊ីសុវត្ថិ​ ​ភ្នំពេញ 
សេវាកម្ម៖​ ​បើកពីថ្ងៃច័ន្ទដល់អាទិត្យ​ ​តម្លៃ១២$​ ​រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 
 
4.​ ​​Himawari​ ​Hotel 
អាងហែលទឹកដែលស្ថិតក្នុងបរិវេណសណ្ឋាគារ ​Himawari​ ​ទីធ្លាធំទូលាយ​ ​ផ្តល់ភាពងាយស្រួល ដល់ការទៅលេងជាក្រុម​ ​តែបើម្នាក់ឯងក៏អាចរាប់អានមិត្តថ្មីៗបានច្រើនដែរ។​ ​​​អាងទឹកមាន ភាពត្រជាក់​ ​និងមានទឹកថ្លា​ ​​បើទៅលក្ខណៈជាគូក៏កាន់តែរ៉ូមែនទិក។អារម្មណ៍ស្រស់ស្រាយ  ហើយបានសុខភាពល្អទៀត។ 
 
ទីតាំង៖​ ​ផ្លូវ​ ​313​ ​ព្រះស៊ីសុវតិ្ថ​ ​ភ្នំពេញ 
សេវាកម្ម៖​ ​ថ្ងៃច័ន្ទ-សុក្រ​ ​តម្លៃ៧$​ ​​ ​និងសៅរ៍-អាទិត្យ​ ​​ ​តម្លៃ៨$​ ​​ ​​ ​រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 
 
5.​ ​​Aquarious​ ​Hotel​ ​&​ ​Urban​ ​Resort 
អាងទឹកស្ថិតលើកំពូលអគារ​ ​មានខ្យល់អាកាស បរិសុទ្ធ​ ​ដែលធ្វើឲ្យអ្នកដកដង្ហើមស្រួល​ ​និងអាចគេងសម្រាកមើលទេសភាពទីក្រុងបាន។​ ការហែលទឹកក្នុងអាងទឹកប្រៃបែបនេះគឺអាចធ្វើឲ្យ ស្បែកអាចជម្រុះកោសិកាចាស់ៗបាន​ ​និងមានភាពទន់រលោង។ 
 
ទីតាំង៖​ ​ផ្លូវ​ ​២៤០​ ​ខណ្ឌដូនពេញ​ ​ភ្នំពេញ 
សេវាកម្ម៖​ ​បើកពីថ្ងៃច័ន្ទដល់អាទិត្យ​ ​តម្លៃ១២$ រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 
 
អ្នកប្រហែលជាធ្លាប់ទៅកន្លែងហែលទឹកផ្សេងៗពីមុនមកហើយ​ ​តែចង់ដឹងថាកន្លែងពីមុនខុសពីកន្លែងដែលបានណែនាំទាំង៥ខាងលើ នេះយ៉ាងណានោះ​ចុងសប្តាហ៍នេះជាឱកាសដែលអ្នកអាចសាកល្បង មើលបាន។ 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             
 


មតិយោបល់