សាធារណជនមានទំនុកចិត្តលើវេជ្ជបណ្ឌិតដែលមានលក្ខណៈសម្បត្តិទាំងនេះ

(3)
5633
ដោយ : Editor

ការប្រកបវិជ្ជាជីវៈសុខាភិបាលអាចនឹងមានភាពលំបាកបន្តិច ព្រោះហាក់ដូចជាងាយនឹងទទួលរងការវាយតម្លៃរបស់សាធារណជន...ក៏ប៉ុន្តែ មិនប្រាកដថាជារឿងដែលយើងគ្រប់គ្នាគួរចៀសវាងនោះទេ...បន្ទាប់ពីឆ្លងកាត់ដំណាក់កាលក្លាយជានិស្សិតផ្នែកសុខាភិបាលមួយរូបហើយ  (ប្រសិនបើចង់ដឹងថា ពេលរៀនពេទ្យ ធ្វើម៉េចទើបបានជោគជ័យ អាចអានត្រង់នេះបាន ចង់រៀនពេទ្យឲ្យជោគជ័យ កុំឲ្យអត់១០ចំណុចហ្នឹងហា៎... គឺនឹងត្រូវចូលបម្រើការក្នុងវិស័យនេះហើយ តើអ្នកដឹងទេថា អ្នកត្រូវត្រៀមខ្លួនរបៀបណាខ្លះ? ឬក៏...គួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីទទួលបានជោគជ័យក្នុងវិស័យមួយនេះ?  

ស្វែងយល់ពីចំណុចខាងក្រោមនេះជាមួយគ្នា...ហើយវិភាគមើល ថាតើខ្លួនអ្នកមានប៉ុន្មានចំណុចហើយ? នៅខ្វះអ្វីខ្លះទៀត?

១. មានទម្លាប់ក្នុងការអាន ៖ ជារៀងរាល់ថ្ងៃមានការសិក្សាទាក់ទងអំពីវេជ្ជសាស្ដ្រថ្មីៗ ជំងឺថ្មីៗ ឱសថថ្មីៗ ។ល។ ដូច្នេះហើយប្រសិនបើអ្នកចង់ក្លាយជាវេជ្ជបណ្ឌិតដែលជោគជ័យម្នាក់ អ្នកគួរតែអានបន្ថែមឲ្យបានច្រើនជារៀងរាល់ថ្ងៃ។

២. ចេះដាក់ខ្លួន ៖ ចូរគោរពអ្នកដទៃ...បើទោះបីជាអ្នកជាមនុស្សល្អឥតខ្ចោះដែលស្អប់គ្រូពេទ្យណាដែលមានអំណួតក៏ដោយ ហើយទោះបីអ្នកជាវេជ្ជបណ្ឌិតវ័យក្មេងដែលពូកែយ៉ាងណា ក៏មិនប្រាកដថាអ្នកដឹងនូវអ្វីៗគ្រប់យ៉ាងនោះទេ

៣. មានគោលជំហរ «លុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេ» ៖ ត្រូវតែចងចាំជានិច្ចថា អ្នក គឺជាវេជ្ជបណ្ឌិតមួយរូប ហើយកាតព្វកិច្ចរបស់អ្នក គឺមិនមែនជាការងារធម្មតាមួយនោះទេ ព្រោះថា...អ្នកកំពុងតែបំពេញការងារទាក់ទិននឹងការព្យាបាល និងជួយសង្រ្គោះជីវិតរបស់មនុស្ស។

៤. មានមហិច្ឆតា ៖ មហិច្ឆតារបស់មនុស្សម្នាក់ៗ គឺពុំមានដែនកំណត់នោះទេ ហើយអ្នកក៏គួរតែកុំបោះបង់ចោលមហិច្ឆតារបស់អ្នកឲ្យសោះ ដើម្បីបន្តភាពជោគជ័យរបស់អ្នក។

៥. មានភាពល្អិតល្អន់ ៖ មិនថាបំពេញកិច្ចការអ្វីនោះ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះព័ត៌មានទាំងអស់ឲ្យបានល្អិតល្អន់ ជាក់ស្តែង អ្នកអាចធ្វើរោគវិនិច្ឆ័យលើជំងឺណាមួយបាន ក៏ដោយសារតែផ្អែកលើទិន្នន័យ ឬរោគសញ្ញាណាមួយដែលត្រូវបានពិនិត្យឃើញ។

៦. ប្រកាន់ខ្ជាប់នូវភាពមានទំនួលខុសត្រូវ ៖ ត្រូវចាំជានិច្ចថា អ្នកត្រូវមានទំនួលខុសលើរាល់សកម្មភាព ក៏ដូចជាទង្វើទាំងអស់ដែលអ្នកបានធ្វើ គឺ ត្រូវប្រឈមមុខនឹងលទ្ធផលនៃទង្វើរបស់ខ្លួនមិនថាក្នុងពេលណា ឬកាលៈទេសៈណានោះទេ។

៧. មានជំនាញទំនាក់ទំនង ៖ ប្រសិនបើអ្នកមានពេលទំនេរ អ្នកគួរតែចំណាយពេលខ្លះសិក្សាជំនាញទំនាក់ទំនងនេះ ដោយហេតុថាតួនាទីមួយរបស់អ្នក គឺជាអ្នកផ្ដល់ដំណឹងល្អ ឬអាក្រក់ ក៏ដូចជាអ្នកផ្ដល់ដំបូន្មានទៅកាន់អ្នកជំងឺក្នុងអាកប្បកិរិយាមួយដ៏សមរម្យ។ និយាយរូមទៅ ធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងអ្នក និងអ្នកប្រើប្រាស់សេវាសុខភាពរបស់អ្នកមានភាពជិតស្និទ្ធ និងប្រកបដោយទំនុកចិត្ត។

៨. មានសិល្បៈក្នុងការគ្រប់គ្រងពេលវេលា ៖ តុល្យភាពត្រូវតែមានរវាងពេលវេលាផ្ទាល់ខ្លួន ពេលវេលាសម្រាប់ការងារ និងក្រុមគ្រួសាររបស់អ្នក ។ កុំភ្លេចណាថា...អ្នកមិនមែនជាគ្រឿងយន្តទេ...ចូរធ្វើជីវិតរបស់អ្នកឲ្យសប្បាយរីករាយដូចជាអ្នកប្រកបវិជ្ជាជីវៈដែរ។

៩. មានភាពអំណត់អត់ធ្មត់ ៖ កុំប្រញាប់...យឺតៗចុះ ឲ្យតែដល់គោលដៅ...ប្រសិនបើអ្នកជាវេជ្ជបណ្ឌិតដ៏ល្អម្នាក់មែនពិត កេរ្ដិ៍ឈ្មោះល្បីល្បាញ  និងភាពជោគជ័យក៏គង់តែនឹងរកមកអ្នកជាមិនខាន (តែត្រូវតែខំប្រឹងបំពេញកាតព្វកិច្ចរបស់អ្នកឲ្យអស់ពីលទ្ធភាពផង)។

១០. មានសិល្បៈក្នុងការចែករំលែក ៖ មិនថាជាចំណេះដឹង ឬក៏បទពិសោធន៍ទាក់ទង និងមិនទាក់ទងនឹងជំនាញនោះទេ គឺគួរតែត្រូវបានចែករំលែកទៅកាន់សាធារណជន និងអ្នកដែលស្ថិតនៅក្នុងវិស័យដូចគ្នា។  (លោកអ្នកក៏អាចចាប់ផ្តើមថ្ងៃនេះផងដែរ បង្កើតអត្ថបទផ្ទាល់ខ្លួន)

១១. បើកចិត្តឲ្យទូលាយ ៖ ទោះបីជាមានមតិរិះគន់បែបណា គឺត្រូវតែហ៊ានទទួលស្គាល់ការពិត និងបើកចិត្តឲ្យបានទូលាយ ដើម្បីធ្វើការកែតម្រូវ និងអភិវឌ្ឍខ្លួនឲ្យល្អប្រសើរឡើង។

ប្រភព ៖ https://www.meddybear.net/10-tips-successful-doctor/

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧