ជំងឺរលាកថ្លើមប្រភេទ​ C

(9)
760
ដោយ : Ekip Reception

ប្រធានបទ៖ ជំងឺរលាកថ្លេីមប្រភេទ លែងជាបញ្ហាទៀតហេីយសំរាប់ប្រជាជនយេីង

 

បកស្រាយដោយ៖ វេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី

ឯកទេសថ្លេីម ក្រពះ ពោះវៀន និងឬសដូងបាត

 

សំណួរ៖បច្ចុប្បន្នយេីងសង្កេតឃេីញថាបញ្ហាក្រិនថ្លេីមដោយវីរុសរលាកថ្លេីមប្រភេទសេមានច្រេីនគួរអោយកត់សំគាល់ដូច្នោះហេីយខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តេីវីរុសរលាកថ្លេីមប្រភេទសេនេះវាឆ្លងតាមវិធីណាខ្លះ?

ជាទូទៅជំងឺរលាកថ្លេីមប្រភេទសេ វាឆ្លងតាមរយះ ៖

- តាមការប្រេីប្រាស់របស់មុតស្រួច ដែលប្រលាក់ឈាមអ្នកជំងឺដែលផ្ទុកវីរុសប្រភេទសេនេះ

- តាមការរួមភេទដែលមានដៃគូរច្រេីនដោយមិនបានប្រេីប្រាស់ស្រោមអនាម័យជាដេីម

សូមបងប្អូនចាំថា វីរុសនេះមិនឆ្លងតាមការប្រាស្រ័យទាក់ទងគ្នានោះទេ ហេីយការបរិភោគអាហារជាមួយគ្នាក៏មិនអាចបណ្តាលអោយឆ្លងដែរ។

 

សំណួរ៖តេីមានរោគសញ្ញាអ្វីខ្លះដែលធ្វេីអោយយេីងសង្ស័យថាឆ្លងវីរុសរលាកថ្លេីមប្រភេទសេនេះ? ហេីយធ្វេីយ៉ាងណាទេីបយេីងអាចដឹងថាេយីងមានផ្ទុកវីរុសរលាកថ្លេីមនេះទៅ?

ចំ អរគុណសំរាប់សំនួរនេះ ព្រោះថាប្រជាជនយេីងភាគច្រេីនយល់ច្រលំថា បេីមិនមានរោគសញ្ញា ឬមិនឈឺអ្វីទេគាត់មិនចាំបាច់មកពិនិត្យសុខភាពទេ។ នេះជាការយល់ខុសមួយ, យេីងឃេីញថាជំងឺរលាកថ្លេីមប្រភេទសេនេះមួយភាគធំមិនមានរោគសញ្ញាទេ លេីកលែងតែវីរុសនេះឆ្លងចូលមួយរយះធំប្រហែលជាជិត១០ឆ្នាំ ទេីបអាចមានរោគសញ្ញាដូចជាស្បែកឬភ្នែកឡេីងលឿងជាមួយការរម៉ាស់, ស្បែកឆាប់ឡេីងជាំ, មានទាចទឹកជាដេីម។

ដូចនេះដើម្បីដឹងថាយេីងមានផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះឬអត់យេីងគួរមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស និងធ្វេីតេសឈាមមួយចំនួនដែលមិនសូវជាអស់ថវិការប៉ុន្មានទេដោយយេីងមានសេវាជាកញ្ចប់សំរាប់ពិនិត្យសុខភាពថ្លេីមជូនប្រជាជនយេីងនៅគ្លីនិកអេគីប។

 

សំណួរ៖សូមអរគុណលោកវេជ្ជបណ្ឌិត, ខ្ញុំមានសំនួរមួយទៀតថាបេីយេីងមានផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះ តេីយេីងគួរធ្វេីយ៉ាងណាទៀត

ចំ៖ បាទ ខ្ញុំសូមជំរាបជូនបងប្អូនពូមីងថា បេីយេីងបានដឹងថាមានជំងឺនេះយេីងមិនគួរធ្វេសប្រហេសទេដេីម្បីកុំអោយហួសពេល ព្រោះបេីដល់ដំណាក់កាលក្រិនថ្លេីមការព្យាបាលមានការលំបាន និងមិនអាចវិលល្អដូចដេីម១០០ភាគរយទេ។

អ្វីដែលយេីងត្រូវធ្វេី អ្នកផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះ គួរតែណាត់ជួបជាមួយវេជ្ជបណ្ឌិតឯកទេសដូចជាយេីងខ្ញុំដេីម្បីពិគ្រោះយោបល់ និងត្រូវធ្វេីតេសអមវេជ្ជសាស្រ្តមួយចំនួនអោយដឹងពីស្ថានភាពថ្លេីម ដេីម្បីត្រៀមការព្យាបាលបានល្អនិងត្រឹមត្រូវ។

 

សំណួរ៖ចុះការព្យាបាលមានការលំបាកទេ ហេីយការព្យាបាលនោះវាអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ទេ?

ចំ៖ មកដល់បច្ចុប្បន្នការព្យាបាលជំងឺរលាកថ្លេីមប្រភេទសេមានងាយស្រួលដោយប្រេីប្រាស់ថ្នាំគ្រាប់រយះពេលពី ទៅ៦ខែ ដែលមិនសូវមានផលវិបាកដល់អ្នកជំងឺទេ និងមានការជោគជ័យខ្ពស់បេីពួកគាត់បានជួបនិងវេជ្ជបណ្ឌិតឯកទេសត្រឹមត្រូវ ព្រោះពួកយេីងដឹងពីវាច្រេីនជាគេដែលអាចទប់មិនអោយមានការឡប់ឡេីងវិញដែលជាអ្វីដែលអ្នកជំងឺត្រូវការ មិនមែនគ្រាន់តែអស់មេរោគប៉ុណ្ណោះទេ។

 

សំណួរ៖ជាចុងក្រោយខ្ញុំសូមអោយលោកវេជ្ជបណ្ឌិតផ្តល់ជាយោបល់និងមតិផ្តាំផ្ញេីរដល់ប្រជាជនយេីងទាំងអស់គ្នាផង?

ចំ ក្នុងឪកាសនេះខ្ញុំសូមផ្តាំដល់ប្រជាជនខ្មែរយេីងថា បេីមានសង្ស័យថាមានជំងឺរលាកថ្លេីមប្រភេទ សេនេះគាត់គួរតែមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសយេីងខ្ញុំ ដេីម្បីធ្វេីតេសឈាមអោយបានជាក់លាក់ និងអាចទទួលបានការព្យាបាលទាន់ពេលវេលាដេីម្បីជៀសពីជំងឺក្រិនថ្លេីម និងមហារីកថ្លេីម។ សូមបងប្អូនពិនិត្យសុខភាពអោយបានទៀងទាត់ព្រោះជំងឺនេះអាចព្យាបាលជា ប៉ុន្តែគ្មានវ៉ាក់សាំងការពារទេ។

 

សូមអរគុណ...

រក្សាសិទ្ធិដោយគ្លីនិក អេគីប

សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់គ្លីនិកឯកទេស អេគីប 070553317 - 066553317 - 017553317

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧