អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ

(6)
1839
ដោយ : Ekip Reception

ប្រធានបទអត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ

 

បកស្រាយដោយវេជ្ជបណ្ឌិត ពុទ្ធ ឧត្តម

ប្រធានគ្រប់គ្រងនៃគ្លីនិកអេគីប

 

ជាទូទៅបងប្អូនប្រជាជនខ្មែរយើង ភាគច្រើនមិនសូវចាប់អារម្មណ៏ និង យកចិត្តទុកដាក់ទៅលើការថែទាំ 

ឬការពិនិត្យសុខភាពជាប្រចាំនោះទេ ដោយភាគច្រើនពួកគាត់គិតថា ឥតប្រយោជន៍(អត់ឈឺអីផងទៅពេទ្យធ្វើអី្វ?) 

ខាតពេលវេលា ខាតថវិការ ចាំពេលឈឺ ឬមិនស្រួលខ្លួនចាំទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យតែម្តង 

 

ពួកគាត់ពិតជាមិនបានគិតថា ភាគច្រើននៃជម្ងឺដ៏កាចសាហាវមួយចំនួននោះ អាចឆ្លងមកយេីងដោយមិនដឹងខ្លួន 

ឬពេលដែលកំពុងផ្ទុកគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់ពេលជម្ងឺនៅក្នុងដំណាក់កាលដំបូងភាគច្រេីនយើង

អាចធ្វើការព្យាបាល  ការពារបានយ៉ាងងាយស្រួលសោះ ដូចជាជំងឺរលាកថ្លើម ជំងឺរលាក ឬដំបៅក្រពះពោះវៀន 

និងជំងឺដុំសាច់ក្រពះពោះវៀនជាដើម.... តែបើយើងជួបពិគ្រោះនិងតាមដានសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យ 

នោះយើងអាចដឹងពីស្ថានភាពជំងឺ និងធ្វើការព្យាបាល ឬការពារបានទាន់ពេលវេលាដែលមានប្រសិទ្ធិភាពខ្ពស់ 

 

ក្នុងគោលបំណងលេីកកំពស់សុខភាពប្រជាជនខ្មែរយេីង គ្លីនិក អេគីប ឯកទេសជម្ងឺ ថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត

យើងខ្ញុំក៏មានសេវាពិនិត្យសុខភាពទូទៅជាកញ្ចប់ផងដែរ រួមជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស ដែលអាចផ្តល់ជូនអោយបងប្អូនប្រុសស្រី

ពុកម៉ែ អ៊ុំពូមីង យាយតា នូវការពិនិត្យសុខភាព ការពិគ្រោះ និង ការព្យាបាល ក្នុងតំលៃយ៉ាងសមរម្យ សុវិត្តិភាពខ្ពស់ និង 

ក្រុមសីលធម៍វិជ្ជាជីវៈខ្ពស់បំផុត ដែលកញ្ចប់សុខភាពទាំងនោះមានដូចជា  

កញ្ចប់ពិនិត្យសុខភាពទូទៅ 

កញ្ចប់ពិនិត្យសុខភាពថ្លើមទូទៅ 

កញ្ចប់ពិនិត្យសុខភាពមុនទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C 

កញ្ចប់ពិនិត្យសុខភាពក្រពះ 

កញ្ចប់ពិនិត្យសុខភាពពោះវៀន 

កញ្ចប់សុខភាពក្នុងការរុករកដុំមហារីក ក្រពះ ពោះវៀន ដំណាក់កាលដំបូងផងដែរ។

 

គួរកត់សំគាល់ផងដែរថាការពិនិត្យសុខភាពទូទៅ

គួរធ្វេីរៀងរាល់6ខែម្តងយ៉ាងទៀងទាត់នឹងអាចផ្តល់អោយយើងទាំងអស់គ្នាទទួលបាននូវការការពារសុខភាព និង ជៀសវាងជម្ងឺកាចសាហាវ

មួយចំនួនបានជាង 60 ទៅ 70% នៃការវិវត្តន៍ហួសពេលនៃជម្ងឺការពិនិត្យក៏អាចផ្តល់នូវការចំណេញទាំងពេលវេលា ថវិការ និង ការរស់នៅ

បានយូរដោយមានសុខភាពល្អផងដែរ  

ការការពារ គឺប្រសើរជាងការព្យាបាល ! 

 

សូមទទួលការគោរពនិងស្រលាញ់ពីគ្លីនិក អេគីប 

 

រក្សាសិទ្ធិដោយ គ្លីនិក អេគីប 

 

សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់ គ្លីនិកឯកទេស អេគីប  070553317 - 066553317 - 017553317

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧