TED Talks ទាំង៦ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល

()
614
ដោយ : Editor

លោកវេជ្ជបណ្ឌិត John Principe បានលលើកឡើងថា, 《TEDx Talk មិនត្រឹមតែបង្ហាញពីដំណើរជីវិតឯកជន និងការបំពេញវិជ្ជាជីវៈនោះទេ គឺថែមទាំងចែករំលែកអំពីសារ និងអនុសាសន៍ ដើម្បីឲ្យការប្រកបវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពទៀតផង...》ហើយខាងក្រោមនេះ ជាលីងទៅកាន់TED Talksទាំង៦ ដែលអាចជួយផ្លាស់ប្តូរអ្នកក្នុងការអនុវត្តវិជ្ជាជីវៈសុខាភិបាលរបស់អ្នក ៖

Dr. John Principe: Recipe for a healthier America
លោកវេជ្ជបណ្ឌិតPrincipe និយាយអំពីបទពិសោធន៍ការងារជាង២០ឆ្នាំរបស់គាត់ក្នុងវិជ្ជាជីវៈមួយនេះ ដែលបានផ្លាស់ប្តូរគាត់យ៉ាងច្រើន ហើយក៏បានបង្កើតនូវមណ្ឌលថែទាំសុខភាពមួយផងដែរ

Dr. Atul Gawande: How do we heal medicine?
Dr. Gawande លើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់ខ្លាំងលើការផ្តល់នូវសេវាកម្មដល់អ្នកជំងឺ ដើម្បីឲ្យសមស្របនឹងតម្លៃ និងកាត់បន្ថយភាពមិនពេញចិត្តពីសាធារណជន

Dr. Abraham Verghese: A doctor's touch
ទោះជាមានបច្ចេកវិទ្យាទំនើបលើផ្នែកវេជ្ជសាស្រ្តខ្ពស់កម្រិតណា Dr. Verghese ក៏បានរំលឹកឡើងពីសារសំខាន់នៃទំនាក់ទំនងវាងមនុស្ស និងមនុស្ស

Dr. Peter Attia: Is the obesity crisis hiding a bigger problem?
ដោយសារតែមានការយល់ច្រឡំរបស់អ្នកជំងឺទៅលើជំងឺទឹកនោមផ្អែម Dr. Attia បានចាប់ផ្តើមការគិតផ្ទុុយស្រលះមួយទៅលើមូលហេតុ និងផលប៉ះពាល់នៃទំនាក់ទំនងរវាងភាពលើសទម្ងន់ និងជំងឺទឹកនោមផ្អែម

Rebecca Onie: What if our healthcare system kept us healthy?
ក្នុងនាមជាអ្នកស្ម័គ្រចិត្តមួយរូប Rebecca Onie បាននឹកឃើញពីទំនាក់ទំនងរវាងសង្គម និងវិស័យសុខាភិបាល ដោយបានបង្កើតនូវអង្គការមួយដែលធ្វើការផ្សាភ្ជាប់រវាងអ្នកជំងឺជាមួយនឹងអ្នកស្ម័គ្រចិត្តការងារសង្គម ដើម្បីជួយសម្រួលការផ្តល់នូវសេវាកម្មសុខភាព

Dr. Daniel Kraft: Medicine's future? There's an app for that
Dr. Kraft បង្ហាញជារួមនូវបច្ចេកវិទ្យានៅពេលអនាគតដែលនឹងជួយសម្រួលដល់ការអនុវត្តក្នុងវិស័យវេជ្ជសាស្រ្ត។

បើចូលចិត្តរៀនតាមYoutube​ ប្រហែលជាចង់អានអត្ថបទនេះដែរ Medical YouTube Channel ពេញនិយមទាំង៧ ជួយដល់ការសិក្សារបស់និស្សិតពេទ្យ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧