វិធី និងផលវិបាកនៃការប្រឆាំងនឹងភាពជ្រីវជ្រួញ

ផ្ទៃមុខជាផ្នែកសំខាន់បំផុតនៃសម្រស់សម្រាប់គ្រប់គ្នាទាំងបុរសនិងស្រ្តី។ ពិតណាស់មានបញ្ហាជាច្រើនតែងតែកើតឡើងនៅលើមុខរបស់លោកអ្នក ក្នុងនោះការប្រែប្រួលទៅជាចាស់ និងជ្រីវជ្រួញ ក៏អាចកើតតាមវ័យរបស់លោកអ្នកផងដែរ។

ហេលស៍ថាម នឹងលើកយកប្រធានបទមួយស្តីពី«ការប្រឆាំងនឹងភាពភាពចាស់ជ្រីវជ្រួញ»ដោយធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ជាអ្នកជំនាញខាងផ្នែកកែសម្ផស្ស និងប្រឆាំងភាពជ្រីវជ្រួញ(Cosmetic Laser Surgery, Botox, Filler, Thread Lift និង Anti-Aging)នៅSeoul Korea ហើយបច្ចុប្បន្នលោកជាប្រធានគ្លីនិកស្បែក បឹងកេងកង (BC Skin Clinic and Laser)

តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី បានឲ្យដឹងថា«ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខច្រើនកើត ជាពិសេសចាប់ពីអាយុ30ឆ្នាំឡើងទៅហើយ ក៏អាចមានស្នាមជ្រួញខ្លះកើតចាប់ពីអាយុ25ឆ្នាំដែរ»។ វាអាចមានកត្តាចម្បងចំនួនពីរដែលបង្កឲ្យមានបញ្ហាជ្រីវជ្រួញនេះរួមមាន៖

កត្តាខាងក្រៅ ( Extrinsic Factor )៖ ការត្រូវកម្តៅថ្ងៃខ្លាំង ការគេងមិនគ្រប់គ្រាន់ ការជក់បារី និងផឹកស្រាកត្តាបរិស្ថានជុំវិញខ្លួនដែលពោរពេញដោយផ្សែងនិងជាតិពុលនិងការបរិភោគចំណីអាហារគ្មានវីតាមីនគ្រប់គ្រាន់។
កត្តាខាងក្នុង ( Intrinsic Factor )៖ តំណពូជ( Geneic ) ការមានអាយុច្រើន ( Advanced Age ) ការបាត់បង់ជាតិ Fat,  Elastin, Collagen, HA ពីក្នុងស្រទាប់ស្បែកភាពរួមតូចនៃឆ្អឹង ( Bone Resorption)សាច់ដុំរួមស្វិត ឬខ្សោយ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការប្រើផលិតផលថែរក្សាសម្ផស្សមួយចំនួនអាចធ្វើឲ្យស្នាមជ្រួញលុបបាត់បានតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែលោកអ្នកត្រូវប្រយ័ត្ន បើផលិតផលទាំងនោះពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ឬគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យនោះ វានឹងអាចបង្កឲ្យមានបញ្ហាដល់ស្បែកធ្ងន់ធ្ងរ។

ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស យើងមានវិធីផ្សេងៗជាច្រើនទៀតដូចជា៖
ការប្រើថ្នាំលាបពពួកRetinoid , Vitamin C, E, Arbutine , HA ,Botox
ការប្រើថ្នាំចាក់តាមរបៀប Mesotherapy គឺចាក់នៅកន្លែងដែលមានបញ្ហាជ្រួញផ្ទាល់ ដើម្បីបណ្តុះកោសិកាថ្មី។
ការភៀលមុខ ( Chemical Peeling ឬ  Skin Resurfacing )  ដោយលាបពពួក AHA , BHA , TCA , PA , MA , LA , KA …..ក្នុងគោលបំណងជំរុះកោសិកាចាស់បណ្ដុះកោសិកាថ្មីឲ្យខ្ចី និងភ្លឺរលោង។
Face Lifting With Laser គឺប្រើប្រាស់កាំរស្មី Laser  ដើម្បីរំញោចកោសិកាថ្មីឲ្យដុះបានល្អ និងជួយបន្តឹងស្បែកផងដែរ។
Botox : ជាប្រភេទថ្នាំBotulinum Toxin, Type A  មានតួនាទីបន្ធូរសាច់ដុំដែលកន្រា្តក់ខ្លាំងដូចជា កន្ទុយភ្នែក ជុំចញ្ចើម ថ្ងាស ច្រមុះ ក បបូរមាត់ ឲ្យបាត់ភាពជ្រីវជ្រួញ និងមានប្រសិទ្ធភាពខ្ពស់ ដែលទទួលស្គាល់ដោយ US FDA  និងកំពុងពេញនិយមលើសកលលោក។
Thread Lift ជាបច្ចេកវិទ្យាថ្មីដោយប្រើប្រាស់ខ្សែអំបោះប្រភេទSilhouette របស់ USA ផលិតពី Poly Lactic Acid ងាយរលាយចូលទៅក្នុងស្បែកមានក្បាលរាងសាជីដែលអាចទាញស្បែកមុខបានតឹងល្អភ្លាមៗ និងស្ថិតនៅរយៈពេលវែងចន្លោះ២ទៅ៣ឆ្នាំព្រមទាំងទទួលស្គាល់ដោយ US FDA ហើយនៅពេលដែលរលាយវាក៏ក្លាយទៅជាសារជាតិបណ្តុះកោសិការថ្មីធ្វើឲ្យមុខក្មេងជាងវ័យ។
ប្រើម៉ាស៊ីនប្រភេទ Ulthera ឬ Liftera ដើម្បីទាញបន្តឹងស្បែកមុខ ឬដងខ្លួនទាំងមូលកុំឲ្យជ្រួញ និងយារធ្លាក់ដោយមិនបាច់វះកាត់ និងបានផលខ្ពស់។
Surgery ជាការវះកាត់ទាញបន្តឹងស្បែក បំបាត់ភាពជ្រីវជ្រួញ។

នៅពេលលោកអ្នកទទួលការព្យាបាលរួច លោកអ្នកគួរមានវិធីការពារ ឬថែរក្សាផ្ទៃមុខដោយមានការការពារពីកម្តៅថ្ងៃឲ្យបានល្អ និងលាបឡេថែរក្សាស្បែកឲ្យបានជាប្រចាំទើបយើងទទួលផលរយៈពេលយូរ។

បន្ថែមពីនេះ ការព្យាបាលនេះអាចផ្តល់នូវផលអវិជ្ជមានដល់ផ្ទៃមុខទៅថ្ងៃក្រោយដែរ ប្រសិនបើការព្យាបាលគ្មានជំនាញច្បាស់លាស់ ឬប្រើប្រាស់ឧបករណ៍មិនត្រូវតាមស្តង់ដាដែលផលវិបាកទាំងនោះមានដូចជា៖
•ការលាបអាចបណ្តាលឲ្យរោល ក្រហម របក ក្រហាយ រមាស់
•ការចាក់តាមរបៀប Mesotherapy អាចឲ្យមានស្នាមមុខម្ជុលឬស្នាមជាំឈាមបន្តិចបន្តួច
•ការភៀលមុខអាចបណ្ដាលឲ្យមានក្រហមក្រហាយ ឬក្រមៅ
•ការចាក់ Botox អាចបណ្ដាលឲ្យមានការទាញស្បែកមិនស្មើគ្នា
•Tread lift អាចធ្វើឲ្យទម្រង់មុខមិនស្មើគ្នាឬប្រើអំបោះមិនល្អអាចក្ររលាយនិងស្បែកឡើងរឌិបរដុបឬរលាកក្រហម
•ប្រើMachine Ultheraឬ Liftera គឺសុវត្ថិភាពបំផុតគ្រាន់តែឈឺសាច់ដុំបន្តិចបន្តួចរយះពេលប្រហែលមួយសប្ដាហ៍ប៉ុណ្ណោះ
•Surgery : ការវះកាត់អាចបណ្ដាលឲ្យមានស្នាម ឬផ្លែនៅលើផ្ទៃមុខរបស់អ្នកទៅថ្ងៃក្រោយ។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិតមានមតិផ្ដាំផ្ញើក៏ដូចជាយោបល់ណែនាំដល់ប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នមុននឹងសម្រចចិត្តទទួលយកសេវាកម្មអ្វីមួយ និងដើម្បីកុំឲ្យមានផលវិបាកដូចដែលបានរៀបរាប់ខាងលើសូមមេត្តាទៅជួបគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីសុខភាពយើងទាំងអស់គ្នា។

Has 1 មតិយោបល់
ព្រហ្ម ឃាង

ខ្ញុំសូមលេខទូរស័ព្ទលោកគ្រូបានទេខ្ញុំតាមដានលោកគ្រូរដោយមើលទស្សនាវដ្ដីផងទាំងឆែកវេបសាយផងនៅតែរកលេខទូរស័ព្ទលោកគ្រូមិនបានទៀតសូម្បីតែអាស័យដ្ឋានគ្លីនិកក៏មិនច្បាស់លាស់ដែរត្រឹមតែដាក់ថានៅស្ទឹងមានជ័យនឹងទួលគោកប៉ុណ្ណោះ បើបានឃើញសារខ្ញុំហើយសូមទំនាក់ទំនងមកខ្ញុំវិញផង តាមរយៈ email or phone

kheangprom@gmail.com

070727285

thank dear.

Editor
សម្រាប់ព័ត៌មានអំពីគ្លីនិករបស់លោកវេជ្ជាបណ្ឌិត បងអាចរកបានតាមរយៈលីងនេះ http://healthtime.tips/p/Bc.skinclinic ។​សូមអរគុណ...

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧