ព្យាបាលជំងឺមហារីកហើយ ហេតុអ្វីត្រូវបន្តពិនិត្យជាប្រចាំទៀត?

សំណួរ ៖ នាងខ្ញុំមានអាយុ ៥៧ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។ ខ្ញុំបានទទួលការព្យាបាលជំងឺមហារីកសុដន់រួចមកហើយ ម្យ៉ាងទៀត ជំងឺមហារីកក៏មិនបង្កជាបញ្ហាអ្វីទៀតនោះទេ ប៉ុន្តែលោកវេជ្ជបណ្ឌិតនៅតែឲ្យខ្ញុំបន្តធ្វើការពិនិត្យជាប្រចាំ។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើការពិនិត្យបន្តទៀត បើខ្ញុំបានធូរស្បើយពីជំងឺបន្ទាប់ពីការព្យាបាលរួចទៅហើយ?

ចម្លើយ ៖ មហារីក ជាជំងឺធ្ងន់ធ្ងរ ដែលអ្នកជំងឺមានដុំសាច់ប្រភេទកាច ស្ថិតនៅក្រោមការពិនិត្យតាមដានពីសំណាក់អ្នកឯកទេសក្នុងរយៈពេលយូរ ជាពិសេសកំឡុងពេល ៥ឆ្នាំបន្ទាប់ពីការព្យាបាលបានបញ្ចប់។ ការតាមដាននោះ គឺដើម្បីអាចធានាបាននូវគ្មានការលាប់ឡើងវិញនៃជំងឺ ដោយភាគច្រើនការប្រឈមនៃការរើឡើងវិញពាក់ព័ន្ធទៅលើប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ពេលវេលា និងប្រសិទ្ធភាពនៃការព្យាបាល។
 
មានហេតុផល ៣យ៉ាងដែល អ្នកគួរតែទៅទទួលបានការតាមដាន បន្ទាប់ពីការព្យាបាល ដើម្បី៖
• រកមើលការត្រឡប់ឡើងវិញនៃជំងឺ ឬតើវាអាចរាលដាលដល់សុដន់ម្ខាងទៀតដែរ ឬយ៉ាងណា
• រកមើលផលវិបាក និងបញ្ហានានា ដែលអាចនឹងកើតមានឡើងដោយសារឥទ្ធិពលនៃការព្យាបាល
• អ្នកជំនាញអាចមានឱកាសផ្តល់នូវការប្រឹក្សាជាកម្លាំងចិត្តដល់អ្នកជំងឺ ពីព្រោះស្រ្តីអាចនឹងមានអារម្មណ៍បាក់ទឹកចិត្តកំឡុងពេលមួយ ឬពីរឆ្នាំ បន្ទាប់ពីដឹងថាខ្លួនមានជំងឺមហារីកសុដន់។
 
កំឡុងពេលតាមដាន អ្នកជំនាញនឹងធ្វើការពិនិត្យដោយ៖
• សួរពីសញ្ញា និងរោគសញ្ញានានា
• ពិនិត្យដោយការស្ទាបផ្ទាល់
• ធ្វើតេស្តឈាមសម្រាប់វិភាគផ្សេងៗ ក៏ដូចជាការធ្វើ mammography, ultrasonography និងការថតឆ្លុះដោយ CT-scan  ឬ MRI-scan ដើម្បីកំណត់ពីប្រសិទ្ធភាពនៃការព្យាបាល និងរកមើលការរើឡើងវិញនៃជំងឺមហារីក។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកកុមារ និងមហារីកទូទៅ និងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧